Daily activities of PPIU-TK team on 20thNovember 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 20thNovember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២០
ខែវិច្ឆិកា ឆ្នាំ២០២៣
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និង លោក ហន ឧត្តម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ “ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ថ្ងៃទី៤ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្ថិតនៅភូមិតាំងរាសី
ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២២នាក់ ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖
+
រំលឹកមេរៀនពីសប្តាហ៏មុន
+
ចុះបញ្ជីវត្តមាន
-
ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវនិងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល
(ដឹកនាំកសិករចុះស្រែ និងយកសំណាកផ្សេងៗ)
+
ការគ្រប់គ្រងសមាសភាពចង្រៃស្តង់ដា SRP
-
ប្រភេទស្មៅ និងវិធានការការពារនិងកម្ចាត់
-
ប្រភេទជម្ងឺ និងវិធានការការពារ
-
ប្រភេទសត្វល្អិត និង វិធានការការពារ និងកម្ចាត់។
២.
លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម និងលោកស្រី ឃឹម រតនា
មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” ថ្ងៃទី៤ នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង
ស្រុកត្រាំកក់។ ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៦នាក់។ តាមមាតិកាដូចមានខាងក្រោម៖
-
រំលឹកមេរៀនសប្តាហ៍មុន
-
ការគ្រប់គ្រងសារធាត្តចិញ្ចឹម
-
តួនាទី N
P K លើដំណាំស្រូវ
-
ការដាំដំណាំគម្របដី
-
ការប្រើប្រាស់ជីគីមី និងជីកំប៉ុស្តិ៍ ឡជីវឧស្ម័ន (ពេលវេលា បរិមាណ របៀបដាក់)
-
វិធីធ្វើកំប៉ុស្តិ៍សំខាន់ៗ។
៤.
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក យូ ងនស៊ាង
មន្រ្តីការិយាល័យសហគមន៍កសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះសម្របសម្រួលបង្កើតក្រុមផលិតផ្សាភ្ជាប់នឹងងទីផ្សារ នៅសហគមន៍កសិកម្មស្ទឹងស្លាគូ
ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖
-
ផ្សព្វផ្សាយគោលគំនិតនៃការបង្កើតក្រុម
-
នីតិវិធីនៃការបង្កើតក្រុម
-
ការផ្សាភ្ជាប់ក្រុមផលិតជាមួយវិសយ័ឯកជន។ និងបានបោះឆ្នោតសមាសភាពថ្នាក់ដឹកនាំក្រុមមាន
០៥រូប/ស្រី ២នាក់ ព្រមទាំងបានបង្ហាញពីតួនាទីភារៈកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ
និងសមាជិកក្រុមរៀបចំបង្កើតបទបញ្ជាផ្ទៃក្នុង
-
បានរៀបចំសមាជិកក្រុមមានចំនួន ៣៧នាក់/ស្រី ១៧នាក់។
៥. លោកស្រី ផន បុល មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល បានចំនួន ០១បង្ហាញ ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ១ម៉ែត្រការ៉េ) របស់កសិករឈ្មោះ អ៊ូ ម៉ុម ភេទស្រី ដែលមានផ្ទៃដីស្រែបង្ហាញសរុបទំហ៊ំ ៥ ០០០ម៉ែត្រការ៉េ នៅសហគមន៍កសិកម្មបក្សីរីករាយ ឃុំជាងទង ស្រុកត្រាំកក់។ លទ្ធផលដោយទទួលបានទិន្នផលជាមធ្យម ៦,៨តោន/១ហិកតា។