Daily activities of PPIU-TK team on 17thNovember 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 17thNovember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៧
ខែវិច្ឆិកា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) ចំនួន ០៤នាក់/ស្រី ០៣នាក់
បានចុះផ្សព្វផ្សាយគោលគំនិតបង្កើតក្រុមផលិតនៅសហគមន៍កសិកម្មបក្សីរីករាយ
ស្ថិតនៅភូមិអង្គបក្សី ឃុំជាងទង និងសហគមន៍កសិកម្មត្រពាំងក្រញូង
ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
-
បានផ្សព្វផ្សាយគោលគំនិតនៃការបង្កើតក្រុម
-
នីតិវិធីនៃការបង្កើតក្រុម
-
ការផ្សាភ្ជាប់ក្រុមផលិតជាមួយវិសយ័ឯកជន
-
បានបោះឆ្នោតសមាសភាពថ្នាក់ដឹកនាំក្រុមមាន ៥រូបស្រី/២នាក់
-
បានបង្ហាញពីតួនាទីភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងសមាជិកក្រុមផលិតនៅសហគមន៍
-
បានរួមគ្នារៀបចំបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមផលិតនៅសហគមន៍
-
បានរៀបចំសមាជិកក្រុមផលិតនៅសហគមន៍ មានចំនួន ៩៣នាក់/ស្រី ៧៨នាក់។
២.
មន្រ្ដីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្ម
ដោយភាតរៈបរិស្ថាន (CFAVC) ចំនួន ០៤នាក់/ស្រី ០១នាក់ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី
“ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ថ្ងៃទី៣ បានចំនួន ០២ប្រជុំ ១. នៅសហគមន៍កសិកម្មខ្ពបស្វាយសសមគ្គី
ស្ថិតនៅភូមិ ខ្ពបស្វាយ ឃុំត្រពាំងក្រញូង និង ២. នៅសហគមន៍កសិកម្មឧត្ដមសុរិយា
ភូមិត្រពាំងថ្លាន់ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ដោយមានអ្នកចូលរួមសរុបចំនួន
៦០នាក់/ស្រី ៣៦នាក់។ ដែលមានតាមមាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះមានដួចខាងក្រោម៖
+
រំលឹកមេរៀនពីសប្តាហ៍ទី១ និងទី២
+
ទឹកនិងការគ្រប់គ្រងទឹក
-
សារប្រយោជន៍និងតួនាទីទឹកលើដំណាំស្រូវ
-
ការគ្រប់គ្រងនិងការប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ
-
គុណភាពទឹកក្នុងផលិតកម្ម SRP
+
ការគ្រប់គ្រងសារធាតុចិញ្ចឹម ស្តង់ដារ SRP
-
ប្រភេទជីលើដំណាំស្រូវ
-
ការប្រើប្រាស់ជី (បរិមាណ ពេលវេលា )
- គុណភាពជីតាមស្តង់ដារ SRP។