Daily activities of PPIU-KP Team on 17thNovember 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 17thNovember 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

១. មន្រ្តីអង្គភាពអនុវត្តគម្រោង CFAVC ខេត្តកំពត បានសហការណ៍ជាមួយប្រធានសហគមន៍កសិកម្ម ព្រៃក្រាំងមានមារិទ្ធិ និងអាជ្ញាធរដែនដី បើកវគ្គបណ្តុះបណ្តាលកសិករស្ដីពី "ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) លើដំណាំស្វាយ" ដែលគាំទ្រគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅសហគមន៍កសិកម្មព្រៃក្រាំមានរិទ្ធិ (ក្រុមទី២) ស្ថិតនៅភូមិព្រៃក្រាំងខាងជើង ឃុំមានរិទ្ធិ ស្រុកដងទង់ មានរយ:ពេល ៥ថ្ងៃ (ថ្ងៃទី ១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣) ដែលមានសិក្ខាកាមចូលរួមសរុប ៣០នាក់/ស្រី ២១នាក់។

- គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីឱ្យកសិករយល់ដឹងពីការគ្រប់គ្រងផ្នែកគុណភាពនិងសុវត្ថិភាពចំណីអាហារ ដែលបណ្តុះបណ្តាលនេះ មានមាតិកាសំខាន់ៗដូចខាងក្រោម៖

1. ផ្នែកគីមីសាស្រ្ត 2. ផ្នែកជីវសាស្រ្ត 3. ផ្នែករូសាស្រ្ត និង

លក្ខខណ្ឌតម្រូវ Cam GAPទាំង ១០មាន៖

1. ប្រវត្តិទីកន្លែង 2. បំណែកពូជ 3. ជី និងសាធាតុបន្ថែមក្នុងដី 4. ទឹក 5. សារធាតុគីមី 6. ការប្រមូលផល និងការលើកដាក់ប្រើប្រាស់កសិផល 7.ភាពស្វែងរកឃើញ និងការប្រមូលត្រឡប់មកវិញ 8.ការបណ្តុះបណ្តាល 9. ឯកសារ និងកំណត់ត្រានានា 10. ការពិនិត្យមើលឡើងវិញនូវការអនុវត្តន៍។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសឱ្យសិក្ខាកាម ចុះទស្សន:កិច្ចសិក្សានៅចំការកសិករជាក់ស្តែង ដើម្បីឆ្លុះបញ្ចាំងពីខ្លឹមសារមេរៀន Cam GAP

២. បានរៀបចំកិច្ចប្រជុំចំនួនពីរលើក៖

 1. ប្រជុំផ្សព្វផ្សាយពីគោលគំនិត និងការបង្កើតក្រុមផលិត

 2. ប្រជុំបង្កើតបទបញ្ជាផ្ទៃក្នុង និងផែនការប្រតិទិនផលិតកម្ម ដែលកិច្ចប្រជុំទាំងពីរនេះមាន៖ ១. ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កសិករចូលរួមចំនួន ៤៣នាក់/ស្រី១៧នាក់ និង ២.​ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កសិករចូលរួមសរុប៤៨នាក់/ស្រី២២នាក់។ គោលបំណងកិច្ចប្រជុំគឺដើម្បី ធានាបាននូវការផ្គត់ផ្គង់ ទាំងបរិមាណ គុណភាព និងស្តង់ដាតាមតម្រូវកាលទីផ្សារ និងអ្នកបញ្ជាទិញ និងបង្កើតផែនការផលិត និងរៀបចំប្រតិទិនដាំដុះប្រចាំឆ្នាំ។ ជាលទ្ធផលទទួលបានដូចខាងក្រោម៖

- បានរៀបចំបង្កើតក្រុមផលិតស្រូវចំណី នៅសហគមន៍កសិកម្ម ហូបរុនគំនិតថ្មី ចំនួនមួយក្រុម

- បានរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងក្រុមផលិតស្រូវចំណីរួចរាល់

- បានបង្កើតបទបញ្ជាផ្ទៃក្នុងក្រុមផលិតស្រូវចំណីរួចរាល់

- បានធ្វើផែនការប្រតិទិនផលិតកម្មដាំដុះ ជាមួយក្រុមកសិករផលិតស្រូវចំណី

 ៣. មន្រ្តីអង្គភាពអនុវត្តគម្រោង ០២នាក់ និងអ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ចំនួន ១២នាក់/ស្រី ០៣នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់ និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននិងរោងជីកំប៉ុស្តិ៍ បានចំនួន ០៤ប្រជុំ នៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស  ខេត្តកំពត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- អ្នកចូលរួមសរុបចំនួន ៩៤នាក់/ស្រី ៦០នាក់

- អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ សរុបចំនួន ០៨នាក់/ស្រី ០៧នាក់

- អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ សរុបចំនួន ១១នាក់/ស្រី ០៧នាក់

- អ្នកមិនអារម្មណ៍សរុបចំនួន ៧៥នាក់/ស្រី ៤៦នាក់។