Daily activities of PPIU-TBK team on 16th November 2023, Tboung Khmum Province (TBK)
[Khmer version as below]
Refer to PPIU group telegram shared on 16thNovember
2023 (គម្រោង CFAVC-PDAFF ត្បូងឃ្មុំ):
សកម្មភាពថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល អនុវត្តដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិកំពូលសេរី ឃុំមៀន ស្រុកអូររាំងឪ និងបានជួបសំណេះសំណាលកសិករសមាជិកសហគមន៍កសិកម្មសាមគ្គី ឃុំមៀនប្រមាណ ៥០នាក់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (លោកអភិបាល អភិបាលរងស្រុកអូររាំងឪ មេឃុំ មេភូមិ និងកម្លាំងទាំងបី)។ ឯកឧត្តម បានកោតសរសើរដល់បងស្រីជាកសិករធ្វើបង្ហាញដែលយកចិត្តទុកដាក់អនុវត្តតាមបង្គុំបច្ចេកទេសកសិកម្មរ នៃការបង្ហាញកម្មពូជស្រូវផ្ការំដួលទទួលបានលទ្ធផលល្អប្រសើរដែលជាពូជសុទ្ធសម្រាប់យកទៅពង្រីពូជបន្តក្នុងសហគមន៍។ ឯកឧត្តម បានបន្តជម្រាបជូនដល់កសិករសមាជិកសហគមន៍ថា៖ បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវយន្តការជំរុញការផ្សព្វផ្សាយការប្រើពូជសុទ្ធ ដើម្បីជាប្រយោជន៍ទទួលបានទិន្នផលខ្ពស់ ស្រូវពូជសុទ្ធទទួលបានតម្លៃល្អ និងបង្កើនចំណូលកសិករ។ ដូច្នេះសូមកសិករយើង ពង្រីកផ្ទៃដីផលិតពូជឱ្យបានច្រើនជៀសវាងការប្រើពូជរក្សាទុកជាច្រើនជំនាន់ ឬពូជទិញមកប្រើដែលមិនដឹងប្រភពច្បាស់លាស់។ ទន្ទឹមនេះឯកឧត្តម បានណែនាំដល់សហគមន៍កសិកម្ម ឱ្យពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងឱ្យបានរឹងមាំ មានផែនការអាជីវកម្មត្រឹមត្រូវ មានការកត់ត្រាច្បាស់លាស់ ក្លាយជាសហគ្រិនដៃគូជាមួយវិស័យឯកជនក្នុង ការទិញលក់កសិផល ធាតុចូលកសិកម្ម និងមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់កម្ចីសម្បទានរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ទាប យកមកប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងអត្ថប្រយោជន៍ផ្សេងៗទៀតពីគម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជា។