Daily activities of PPIU-TK team on 15th November 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 15thNovember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៥
ខែវិច្ឆិកា ឆ្នាំ២០២៣
១.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) ចំនួន ០៤នាក់ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី
“កសិកម្មវៃឆ្លាតធន់ទៅនឹងអាកាសធាតុ (CSA)” ថ្ងៃទី៣ បានចំនួន ០២វគ្គ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក
ភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត និងសហគមន៍កសិកម្មទួលព្រះវិហារ
ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយមានអ្នកចូលរួមសរុបចំនួន
៦០នាក់/ស្រី៣១នាក់ តាមមាតិកាដូចខាងក្រោម៖
-
រំលឹកមេរៀន
1.
បច្ចេកទេសរៀបចំដី
-
សារៈប្រយោជន៍នៃការរៀបចំដី
-
ការកៀរពង្រាបដី
-
របៀបភ្ជួររាស់
2.
ការគ្រប់គ្រងទឹក
-
សារៈប្រយោជន៍នៃការគ្រប់គ្រងទឹក
-
ការបាត់បង់ទឹក។
២.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល
មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្រ្ដីអង្គភាពអនុវត្តគម្រោង (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី “ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)”
សម្រាប់ក្រុមទី១ ថ្ងៃទី៣ នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ
ស្ថិតនៅភូមិ ចុងអង្ករ ឃុំពេជ្រសារ ស្រុក កោះអណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន
៣០នាក់/ស្រី ១៤នាក់ តាមមាតិកាដូចខាងក្រោម៖
1.
រំលឹកមេរៀនពីសប្តាហ៍ទី១ និងទី២
2.
ទឹកនិងការគ្រប់គ្រងទឹក
-
សារប្រយោជន៍និងតួនាទីទឹកលើដំណាំស្រូវ
-
ការគ្រប់គ្រង និងការប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ
-
គុណភាពទឹកក្នុងផលិតកម្ម SRP
3.
ការគ្រប់គ្រងសារធាតុចិញ្ចឹមស្តង់ដារ SRP
-
ប្រភេទជីលើដំណាំស្រូវ
-
ការប្រើប្រាស់ជី (បរិមាណ ពេលវេលា )
-
គុណភាពជីតាស្តង់ដារ SRP
4.
វិធីសាស្ត្រធ្វើជីកំប៉ុស្តសំខាន់ៗ
-
ការអនុវត្តធ្វើជីកំប៉ុស្តទឹក
-
ការអនុវត្តធ្វើជីកំប៉ុស្តគោក។
៣. ពេលរសៀលលោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះផ្ដល់បច្ចេកទេសព្រួសស្រូវដោយប្រើម៉ាស៊ីនអ៊ីឡាយស៊ីឌ័រ ដល់កសិករឈ្មោះ លឹម ស្រីម៉ុម ភេទស្រី ជាសមាជិកសហគមន៍កសិកម្មសំភ្លីអង្គររង្សី ភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ដែលផ្ទៃដីធ្វើបង្ហាញមានទំហ៊ំសរុបចំនួន ៥ ០០០ម៉ែត្រការ៉េ។