Daily activities of PPIU-TK team on 13th November 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 13th November 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១. លោក  សុខ​ រេត​ មន្ត្រីការិយាល័យ​កសិឧស្សាហកម្ម​ និង លោក​ ង៉ែត​ ពិសិដ្ឋ​ មន្ត្រីការិយាល័យ​នីតិកម្មកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)” សម្រាប់ព្រឹត្តការណ៍ទី២ នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី​ ស្ថិតនៅភូមិខ្ពបស្វាយ​ ឃុំត្រពាំងក្រញូង​  ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី១៩នាក់  ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖

- រំលឹកមេរៀនពីព្រឹត្តកាណ៍ទី១

- ការគ្រប់គ្រងស្រែ

-​ ប្រតិទិនដាំដុះនិងសារប្រយោជន៍

- ការកត់ត្រានិងអត្ថប្រយោជន៍

- វគ្គបណ្តុះបណ្តាល

- សកម្មភាពមុនពេលដាំដុះ

- លោហៈធ្ងន់និងសារធាតុប្រៃនាំដី

-ការអភិរក្សដីនិងជីវចម្រុះ

-ការកៀរពង្រៀបដី

-ការប្រើប្រាស់គ្រាប់ពូជ។

២. លោក ញ៉ិប សុខុម  អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៏កសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA)” ក្រុម ០១ ព្រឹតិ្ដការណ៍ទី២ នៅសហគមន៍កសិកម្មទួលព្រះវិហារ ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៦នាក់។  ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖

- រំលឹកមេរៀនសប្តាហ៍មុន

- បង្ហាញពីអ្វីទៅជាប្រតិទិនដាំដុះ និងសារប្រយោជន៍នៃប្រតិទិនដាំដុះ

- ការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ

- អត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ

- លក្ខណៈរបស់គ្រាប់ពូជមានគុណភាពល្អ

- ការធ្វើដំណុះសាកនិងតម្រូវការគ្រាប់ពូជ។

- ការសំអាត  ហាលរយ:ពេល២ម៉ោងដើម្បីដាក់ ដំណេកគ្រាប់ពូជ។

- ការជ្រើសរើសគ្រាប់ពេញយកទៅសាប។

- បច្ចេកទេសសំខាន់ៗធន់និងការប្រែប្រួលអាកាសធាតុ។

- ចំនុចសំខាន់កសិកម្មវៃឆ្លាតនឹងអាកាសធាតុ។

៣. លោកស្រី​ កែប​ សុកន​ អនុប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​ និង ​លោក​ ហន​ ឧត្ដម​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាលខេត្ដ​ ជា​មន្ត្រី​អង្គភាព​អនុវត្តថ្នាក់ខេត្ដ​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិត​កម្ម​ដោយ​ភាតរ​បរិស្ថាន​ (CFAVC) ប្រជុំការបង្កើតបទបញ្ជាផ្ទៃក្នុង និងផែនការប្រតិទិនផលិតកម្ម នៅ​សហគមន៍​កសិកម្ម​សាមគ្គីត្រពាំង​ក្រឡាញ់​ ភូមិ​ត្រពាំង​ក្រឡាញ់​ ឃុំ​អូរ​សារាយ​ ស្រុកត្រាំកក់ ព្រមទាំងមានការចូលរួមសម្របសម្រួលគាំទ្រពីលោក ជា កុសល ទីប្រឹក្សាគម្រោង CS2។ កិច្ចប្រជុំនេះមាន​អ្នក​ចូល​រួម​សរុប​ចំនួន​ ៣០នាក់​/ស្រី​១២នាក់​។

៤. លោក​ សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលផលិតកម្មដោយភាតរៈបរិស្ថាន បានរួមដំណើរជាមួយទីប្រឹក្សាបច្ចេកទេស CS2 បានចុះពិនិត្យសកម្មភាពអនុវត្តរបស់គម្រោង នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

- បានចុះពិនិត្យទីតាំងចម្ការស្វាយ សម្រាប់ធ្វើបង្ហាញប្រពន្ធ័ដំណក់ទឹក បានចំនួន ២កន្លែង (ក្នុង ១បង្ហាញមានទំហ៊ំ ១ ហិតា)

- ចម្ការស្វាយរបស់កសិករឈ្មោះ សន នី ភេទប្រុស នៅភូមិព្រៃក្រួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានផ្ទៃដី ចំនួន ៤ហិកតា

- ចម្ការស្វាយរបស់កសិករឈ្មោះ នួន កុសល នៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង មានផ្ទៃដី ចំនួន ៨ ហិកតា

- ចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ បានចំនួន ៣បង្ហាញ (ពូជផ្ការំដួល) រួមមាន៖

- កសិករឈ្មោះ ម៉ុក មួន នៅភូមិ ត្រពាំងក្រញូង ឃុំត្រពាំងក្រញូង

- កសិករ ឈ្មោះ ស៊ិន ចុម ភេទប្រុស នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ ភូមិ ផ្លូវលោក ឃុំ ត្រពាំងក្រញូង

- កសិករឈ្មោះ ខឿន ចិន្តា នៅភូមិ ព្រៃក្រួច ឃុំត្រពាំងក្រញូង

- ស្រូវនៅដំណាក់កាលទុំ

- ការលូតលាស់ល្អនិងទុំស្មើគ្នា

- បានកាត់ពូជលាយ និងស្មៅក្នុងស្រែ

- បានរក្សាទឹកទុក និងបង្ហូទឹកចេញបណ្តើរៗឱ្យអស់រហូតដល់ប្រមូលផល ។