Daily activities of PPIU-KP Team on 11th November 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 11thNovember 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣

១. លោកស្រី នូច  ឡុំ និងលោកឆោន សុភាក់ ជាមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តកំពត បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)” របស់គម្រោង CFAVC នៅសហគមន៍កសិកម្មរស្មីសាមគ្គីអមត: ស្ថិតនៅភូមិច្រេស ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត (សម្រាប់ព្រឹត្តិការណ៍ទី១) ដែលមានកសិករចូលរួមសរុបចំនួន ៣០នាក់/ស្រីចំនួន ២០នាក់ ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖

- គោលបំណងវបណ្តុះបណ្តាល

- វាយតម្លៃមុនវគ្គ

- ចុះពិនិត្យ ស្រែបង្ហាញ

- ប្រតិទិនដាំដុះ

- វិធីសាស្ត្រក្នុងការកត់ត្រា

- ហេតុអ្វីត្រូវមានការបណ្តុះបណ្តាល?

- លោហ:ធ្ងន់ និងសារ:ធាតុប្រៃនៃដី

- ការប្រើប្រាស់ពូជដែលមានគុណភាព និង

- បានរំលឹកដំណាក់កាលលូតលាស់របស់ដំណាំស្រូវ ផងដែរ។

២. មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តកំពត បានចុះត្រួតពិនិត្យបង្ហាញគ្រាប់ពូជពោតកម្ពុជា០១ របស់កសិករ បានចំនួន ៥បង្ហាញ នៅក្នុងស្រុកដងទង់ បានចំនួន ២បង្ហាញ និងស្រុកជុំគិរី បានចំនួន ៣បង្ហាញ ដែលជាលទ្ធផលមានដូចខាងក្រោម៖

- កសិករចំនួន ២បង្ហាញ ស្ថិតនៅភូមិព្រៃក្រាំងខាងជើង ឃុំមានរិទ្ធិ ស្រុកដងទង់

- កសិករចំនួន ៣បង្ហាញ ស្ថិតនៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី

- ផ្លែពោតមានសាច់ពេញល្អ (គ្រាប់មានចន្លោះពី១៣-១៥ជួរ/ផ្លែ)

- ធន់នឹងជំងឺ

- ផ្លែភាគច្រើន ១ផ្លែ/ដើម

- និងបានដឹកនាំកសិករចុះមើលជាក់ស្តែងដោយ ប្រៀបធៀបគ្រាប់ពូជពោតកម្ពុជា ០១ និងពូជផ្សេងដែលកសិករបានដាំក្នុងតំបន់។