Daily activities of PPIU-TK team on 11th November 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 11thNovember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១១
ខែវិច្ឆិកា ឆ្នាំ២០២៣
១.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន ០៤នាក់/ស្រី ០២នាក់ បានចុះបើកវគ្គបណ្ដុះបណ្ដាលស្ដីពី
“កសិកម្មវៃឆ្លាតធន់ទៅនឹងអាកាសធាតុ (CSA)” ថ្ងៃទី២ ចំនួន ០២វគ្គ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក
ស្ថិតនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត
និងសហគមន៍កសិកម្មពន្លឺសរីរាង្គ នៅភូមិចុងអង្ករ ឃុំពេជសារ
ស្រុកកោះអណ្ដែត ដោយមានអ្នកចូលរួមសរុបចំនួន ៦០នាក់/ស្រី ២៩នាក់ ដែលមាតិកាសំខាន់ៗដូចខាងក្រោម៖
-
រំលឹកមេរៀនសប្តាហ៍មុន
-
បង្ហាញពីអ្វីទៅជាប្រតិទិនដាំដុះ និងសារប្រយោជន៍នៃប្រតិទិនដាំដុះ
-
ការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
-
អត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
-
លក្ខណៈរបស់គ្រាប់ពូជមានគុណភាពល្អ
-
ការធ្វើដំណុះសាក និងតម្រូវការគ្រាប់ពូជ
-
ការសំអាត ហាលរយ:ពេល ២ម៉ោង ដើម្បីដាក់ដំណេកគ្រាប់ពូជ
-
ការជ្រើសរើសគ្រាប់ពេញយកទៅសាប
-
បច្ចេកទេសសំខាន់ៗធន់នឹងការប្រែប្រួលអាកាសធាតុ
-
ចំនុចសំខាន់កសិកម្មវៃឆ្លាតនឹងអាកាសធាតុ។
២.
លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងលោក ជួប
ភារៈ មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន CFAVC បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី “ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព
(SRP)” ថ្ងៃទី២ នៅសហគមន៍កសិកម្មឧត្តមសុរិយា
ស្ថិតនៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប
៣០នាក់/ស្រី១៧នាក់ ដែលមានមាតិកាសមខាន់ៗដូចខាងក្រោម៖
-
រំលឹកមេរៀន
-
ការគ្រប់គ្រងស្រែ
-
ប្រតិទិនដាំដុះ និងសារប្រយោជន៍
-
ការកត់ត្រានិងអត្ថប្រយោជន៍
-
វគ្គបណ្តុះបណ្តាល
-
សកម្មភាពមុនពេលដាំដុះ
-
លោហៈធ្ងន់ និងសារធាតុប្រៃនាំដី
-
ការអភិរក្សដីនិងជីវចម្រុះ
-
ការកៀរពង្រៀបដី
-
ការប្រើប្រាស់គ្រាប់ពូជ។
៣.
ពេលរសៀល លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំស្រូវ(ពូជផ្ការំដួល)
របស់កសិករឈ្មោះ ខុន ជា ភេទប្រុស នៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
ស្រូវនៅដំណាក់កាលដាក់ទឹកដោះ
-
ការលូតលាស់ល្អ ចេញផ្កាស្រុះគ្នា
-
មានទឹកគ្រប់គ្រាន់
-
បានពន្យល់ឲ្យគាត់កាត់ពូជលាយចេញ
-
ត្រូវរក្សាទឹកទុកហើយត្រូវបង្ហូរទឹកចេញបណ្តើរៗនៅដំណាក់កាលស្រូវទុំ។