Daily activities of PPIU-TK team on 10th November 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 10thNovember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១០
ខែវិច្ឆិកា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU-TK បានចូលរួមប្រជុំពីចម្ងាយ
(Online meeting) ស្តីពីវឌ្ឍនៈភាពនៃការអនុវត្តសកម្មភាពការងារគម្រោង
និងទិសដៅការអនុវត្ត ផែនការសកម្មភាពបន្ត ក្រោមអធិបតីភាព លោក អ៊ុំ សាវី ប្រធានគ្រប់គ្រងគម្រោង CFAVC។
២.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្ម
ដោយភាតរបរិស្ថាន (CFAVC) ចំនួន ០៦នាក់/ស្រី ០២នាក់
បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី “ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព
(SRP)” បានចំនួន ០៣វគ្គ សម្រាប់ព្រឹត្តិការទី២
ជាលទ្ធផលរួមមាន៖
-
សហគមន៍កសិកម្មសំភ្លីអង្គររង្សី នៅភូមិតាំងរាសី ឃុំព្រៃខ្លា
ស្រុកកោះអណ្ដែត
-
សហគមន៍កសិកម្មសំបួរចម្រើនផល
នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង
-
សហគមន៍កសិកម្មពន្លឺសរីរាង្គ នៅចុងអង្ករ ឃុំពេជសា ស្រុកកោះអណ្ដែត ដោយមានអ្នកចូលរួមសរុបចំនួន
៩០នាក់/ស្រី ៥៤នាក់ តាមមាតិកាសំខាន់ៗដូចខាងក្រោម៖
-
រំលឹកមេរៀនពីព្រឹត្តកាណ៍ទី១
-
ការគ្រប់គ្រងស្រែ
-
ប្រតិទិនដាំដុះ និងសារប្រយោជន៍
-
ការកត់ត្រានិងអត្ថប្រយោជន៍
-
វគ្គបណ្តុះបណ្តាល
-
សកម្មភាពមុនពេលដាំដុះ
-
លោហៈធ្ងន់ និងសារធាតុប្រៃនាំដី
-
ការអភិរក្សដី និងជីវចម្រុះ
-
ការកៀរពង្រៀបដី
-
ការប្រើប្រាស់គ្រាប់ពូជនិងទីផ្សារ។
៣.
លោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងលោក សុខ រេត
ជាមន្ត្រីការិយាល័យកសិឧស្សាហកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC)
បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)”
ព្រឹត្តិការណ៍ទី២ នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិផ្លូវលោក
ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុបចំនួន
៣០នាក់/ស្រី ១៦នាក់ ដែលមានមាតិកា CSA សំខាន់ៗដូចខាងក្រោម៖
-
ការរំលឹកមេរៀនសប្តាហ៍មុន
-
បង្ហាញពីអ្វីទៅជាប្រតិទិនដាំដុះ និងសារប្រយោជន៍នៃប្រតិទិនដាំដុះ
-
ការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
-
អត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
-
លក្ខណៈរបស់គ្រាប់ពូជមានគុណភាពល្អ
-
ការធ្វើដំណុះសាក និងតម្រូវការគ្រាប់ពូជ។
-
ការសំអាត ហាលរយ:ពេល ២ម៉ោង ដើម្បីដាក់ដំណេកគ្រាប់ពូជ។
-
ការជ្រើសរើសគ្រាប់ពេញយកទៅសាប។
-
បច្ចេកទេសសំខាន់ៗធន់និងការប្រែប្រួលអាកាសធាតុ។
-
ចំនុចសំខាន់កសិកម្មវៃឆ្លាតនឹងអាកាសធាតុ។
៤.
ពេលរសៀល លោក សោ សារឿង ប្រធានការិយាល័យគ្រឿង យន្តកសិកម្មខេត្ដ
និងលោក ហន ឧត្ដម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំស្រូវ (ពូជខា១៦)
របស់កសិករឈ្មោះ ស៊ីវ សុផល ភេទស្រី នៅភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
-
ស្រូវនៅដំណាក់កាលចេញផ្កា
-
ការលូតលាស់: ចេញស្រុះគ្នាល្អ
-
ស្រែមានទឹកគ្រប់គ្រាន់
-
ត្រូវកាត់ពូជលាយនិងស្មៅក្នុងស្រែជុំវិញស្រែឲ្យអស់
- ត្រូវរក្សាទឹកទុកនិងបង្ហូរបណ្តើរៗឱ្យអស់រហូតដល់ទុំ។