Daily activities of PPIU-TK team on 3rd November 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 3rdNovember
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៣
ខែវិច្ឆិកា ឆ្នាំ២០២៣
១.
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និង លោក សុខ រេត
មន្ត្រីការិយាល័យកសិឧស្សាហកម្មកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តការគ្រប់គ្រងល្អលើដំណាំពោត”
គាំទ្រដោយភ្នាក់ងារអនុវត្តគម្រោងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម
គ្រូឧទ្ទេសដោយ លោកស្រី សឿ សុមនី អនុប្រធានការិយាល័យវិទ្យាសាស្រ្តការពារដំណាំ។
វគ្គបណ្តុះបណ្តាលនេះធ្វើនៅសហគមន៏សាមគ្គីមានជ័យ នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង
ស្រុកត្រាំកក់ អ្នកចូលរួមសរុបមាន ៣០នាក់/ស្រី១៨នាក់។
៣.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នឹង លោកស្រី ផន បុល
មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) បានចុះពិនិត្យមើលស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ចំនួន ១បង្ហាញ
របស់កសិករឈ្មោះ ធី លឹម ភេទប្រុស នៅសហគមន៍កសិកម្មនិទានសំរោង ភូមិអង្គក្ដី
ឃុំសឹង្ហ ស្រុកសំរោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
ស្រូវស្ថិតក្នុងដំណាក់កាលដាក់ម្សៅ
-
ស្រែមានទឹកច្រើន
-
កាត់ពូជលាយ
- ស្រូវគ្មានសត្វល្អិតបំផ្លាញ និងបានផ្តល់ការណែនាំឱ្យកសិករបង្ហូរទឹកចេញឱ្យអស់ពីស្រែ។