Daily activities of PPIU-TK team on 30th October 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 30thOctober 2023 (គម្រោង CFAVC-PDAFF តាកែ):

 

សកម្មភាពថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣

១. លោក​ លឹម​ ចាន់​ណា​ ប្រធាន​ការិយាល័យ​នីតិកម្ម​ និង​លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​(CFAVC) បាន​ចូលរួម​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្ដី​ពី ​ប្រសិទ្ធភាព​នៃ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ក្នុង​ការ​ប្រើ​ប្រាស់​ឡជីវឧស្ម័ន​និងរោងជី​កំប៉ុស្ដិ៍​ ក្រោម​អធិបតីភាព ​លោក​ អ៊ុំ សាវី​ ប្រធាន​គ្រប់គ្រង​គម្រោង​ CFAVC ដោយ​មានការចូលរួមពីតំណាង​សហគមន៍​កសិកម្ម​ ចំនួន​ ៥នាក់​ អ្នក​ផ្សព្វផ្សាយ​ថ្នាក់​ឃុំ​ ចំនួន​ ០៥នាក់​ និង​កសិករមានសក្តានុពលចំនួន​ ១៧នាក់​។ សិក្ខាសាលា​ធ្វើ​ឡើងនៅ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្ត​កែប​។

២. មន្ត្រីអង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន  (CFAVC)​ ចំនួន ០៦នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពី កសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ (CSA)”   វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

៣.​ លោក សោ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន  (CFAVC) បានចុះពិនិត្យមើលស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល​ និងពូជ​ស្រូវ​ ខា-១៦​ ក្នុង​ស្រុក​កោះអណ្តែត របស់​កសិករ ឈ្មោះ ខុន ជា ភេទ ប្រុស នៅសហគមន៍កសិកម្មភូមិបីសាមគ្គី ភូមិក្រពុំឈូកឃុំក្រពុំឈូក​ និង​កសិករឈ្មោះ ស៊ីវ សុផល ភេទស្រី​ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ភូមិតាំងរាសី ឃុំព្រៃខ្លា​ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម​៖

- ស្រូវនៅដំណាក់កាលផើម

- ស្រែមានទឹកគ្រប់គ្រាន់

- សន្ទូងដុះលូតលាស់ល្អ។ ហើយបានពន្យល់ណែនាំដល់កសិករ ឱ្យចុះពិនិត្យស្រែឱ្យបានជាប្រចាំ ពិសេសការកាត់ពូជលាយចេញឱ្យអស់គ្រប់វគ្គ (វគ្គលូតលាស់, វគ្គបង្កើនផល និងវគ្គ ...។ល។)៕