Daily activities of PPIU-TK team on 27thOctober 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 27thOctober
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៧
ខែតុលា ឆ្នាំ២០២៣
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
និងជាប្រធានអង្គភាពអនុវត្តគម្រោង PPIU-TK បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការគ្រប់គ្រងដឹកនាំសហគមន៍កសិកម្ម
ក្រោមអធិបតីភាព លោក អ៊ុំ សាវី
ប្រធានគ្រប់គ្រងគម្រោងនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)
ព្រមទាំងមានការចូលរួមពីមន្រ្តីអង្គភាព
និងតំណាងសហគមន៍កសិកម្មគោលដៅគម្រោង សរុបអ្នកចូលរួម ២៧នាក់/ស្រី ២នាក់។
សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
២.
លោកស្រី ផន បុល មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា
មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) បានចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនិងគ្រប់គ្រងល្អលើដំណាំស្រូវ”
គ្រូឧទ្ទេសដោយ លោកគ្រូ ស៊ាង ឡៃហេង ប្រធានការិយាល័យក្សេត្រវិទ្យានិងប្រព័ន្ធកសិកម្ម
មកពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅសហគមន៍កសិកម្មនិទានសំរោង ភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង
ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២១នាក់ ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖
-
លក្ខណ:រូបសាស្ត្រដំណាំស្រូវ
-
ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
-
របៀបរៀបចំដី
-
ការជ្រើសរើសពូជ
-
វិធីសាស្ត្រដាំដុះដំណាំស្រូវ
-
ការប្រើប្រាស់ជីគីមី និងជីធម្មជាតិ
-
វិធានការការពារ និងកំចាត់
-
ការគ្រប់គ្រងទឹក
-
មុនពេលប្រមុនលផល
-
ក្រោយពេលប្រមូលផល។
៣.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៣នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មន
នៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ បានចំនួន ០៣ប្រជុំ
ក្នុងស្រុកគោលដៅគម្រោងដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ៧៣នាក់/ស្រី ២៥នាក់
-
អ្នកជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ ចំនួន ០៦នាក់/ស្រី ០១នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ ចំនួន ១៤នាក់/ស្រី ០៥នាក់
-អ្នកមិនអារម្មណ៍សរុបចំនួន
៥៣នាក់/ស្រី ១៩នាក់។