Daily activities of PPIU-TK team on 26th October 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 26th
October 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៦
ខែតុលា ឆ្នាំ២០២៣
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
និងជាប្រធានអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
CFAVC និងសហការីបានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាព
និងថវិកា ឆ្នាំ២០២៤ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVCក្រោមអធិបតីភាព លោកបណ្ឌិត សំ ឆោមសង្ហា នាយកគ្រប់គ្រងគម្រោង CFAVC, កិច្ចប្រជុំនេះធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២.
លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក សុខ
រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) បានចុះពិនិត្យតាមដានវឌ្ឍនភាពស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួលដំណាក់កាលចេញផ្កា
របស់កសិករឈ្មោះ ធឿន ចិន្ត នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិផ្លូវលោក
ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
-
ស្រូវចេញផ្កាស្រុះគ្នាល្អ
-
បានកាត់ពូជលាយ។
៣.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៥នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់
និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មន នៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍
បានចំនួន ០៥ប្រជុំ ក្នុងស្រុកគោលដៅគម្រោងដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ១២៥នាក់/ស្រី ៦២នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ០៧នាក់/ស្រី ៣នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ៣៦នាក់/ស្រី ១៧នាក់
- អ្នកមិនចាប់អារម្មណ៍សរុបចំនួន ៨២នាក់/ស្រី ៤២នាក់។