Daily activities of PPIU-KP Team on 26th October 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 26th October 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៣ មន្រ្តីអនុវត្តគម្រោង (CFAVC) ខេត្តកំពត បានបើកវគ្គបណ្តោះបណ្តាលគ្រូបង្គោលស្តីពី ការផលិតជីកំប៉ុស្ត៍និងការប្រើប្រាស់ដល់កសិករនិងសហគមន៍កសិកម្មរយៈពេល ០២ថ្ងៃ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។ គោលបំណងវគ្គបណ្តុះបណ្តាលគឺស្វែងយល់ពី៖ ១. ការគ្រប់គ្រងជីឡជីវឧស្ម័នវិធីសាស្រ្តផលិតជីកំប៉ុស្តិ៍ផ្សំពីជីឡរាវ ២.ការប្រើប្រាស់ជីឡជីវឧស្ម័ននិងផលិតជីកំប៉ុសត្តិ៍គោករយៈពេលខ្លី ៣. បច្ចេកទេសដាំបន្លែលើរានបន្សាំការប្រែប្រួលអាកាសធាតុ។  វគ្គបណ្តោះបណ្តាលគ្រូបង្គោលមានអ្នកចូលរួមសរុបចំនួន ១៦នាក់/ស្រី១០នាក់។

២. មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តបានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកគ្រូបង្គោលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផលនៃគម្រាងខ្សែច្រវាក់ផលិតកម្មដោយភាតរះបរិស្ថាន នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក សេង សាវ៉ាត ទីប្រឹក្សាក្រសួង និងជាភ្នាក់ងារអនុវត្តគម្រាងនៃនាយកដ្ឋានវិស្វកម្មកសិកម្ម លោក ភួង  ដារ៉ា អនុប្រធានទីប្រឹក្សា CS2។ វគ្គបណ្តុះបណ្តាលរំលឹកគ្រូបង្គោលនេះ មាន​សិក្ខាកាមមកចូលរួមចំនួន ៤ខេត្ត (ខេត្តកំពត ត្បូងឃ្មុំ កំពង់ចាម និងតាកែវ) សរុបអ្នកចូលរួមមានចំនួន ២៣នាក់/ស្រី ២។

៣. មន្រ្តីអង្គភាពអនុវត្តគម្រោងចំនួន ០២រូប បានចុះសម្របសម្រួលវក្គបណ្ដុះបណ្ដាលកសិករជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ស្ដីពី "ការអនុវត្តការគ្រប់គ្រងល្អលើដំណាំស្រូវ" របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន ក្រោមអធិបតីភាព លោក  ស៊ាង  ឡៃហេង  ប្រធានការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្មនៃ CARDI នៅសហគមន៍កសិកម្មពន្លឺកសិករ ស្រុកឈូក  ស្ថិតនៅភូមិសត្វពង  ឃុំសត្វពង  ស្រុកឈូក ខេត្តកំពត ដែលរៀបចំដោយ CARDI ដោយមានអ្នកចូលរួមសរុបចំនួន ២៨នាក់/ស្រី០៦នាក់

មាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖

 - លក្ខណ:រូបសាស្ត្រដំណាំស្រូវ

 - ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ

 - ការរៀបចំដី

 - វិធីសាស្ត្រដាំដុះ

 - ជី និងការប្រើប្រាស់

 - ការគ្រប់គ្រងទឹក

 - ស្មៅ និងការកំចាត់

 - សត្វល្អិត ជំងឺ និងការការពារ

 - ជំងឺសំខាន់ៗលើដំណាំស្រូវ។

៤. មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តកំពត បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)” របស់គម្រោង (CFAVC) នៅសហគមន៍កសិកម្ម រំដួលសរីរាង្គតារាជ្យ ស្ថិតនៅភូមិតារាជ្យ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត (សម្រាប់ព្រឹត្តិការណ៍ទី១)។ មាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖

- គោលបំណងវបណ្តុះបណ្តាល

- វាយតម្លៃមុនវគ្គ

- ចុះពិនិត្យ ស្រែបង្ហាញ

- ប្រតិទិនដាំដុះ

- វិធីសាស្ត្រក្នុងការកត់ត្រា

- ហេតុអ្វីត្រូវមានការបណ្តុះបណ្តាល?

- លោហ:ធ្ងន់ និងសារ:ធាតុប្រៃនៃដី

- ការប្រើប្រាស់ពូជដែលមានគុណភាព និង​បាន​រំលឹក ដំណាក់កាលលូតលាស់របស់ដំណាំស្រូវផងដែរ។

- វគ្គបណ្តុះបណ្តាលនេះមានកសិករចូលរួមសរុបចំនួន ៣០នាក់/ស្រីចំនួន ២៧នាក់។