Daily activities of PPIU-TK team on 25th October 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 25thOctober
2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៥
ខែតុលា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
CFAVC ចំនួន ២នាក់ រួមនិងលោកស្រី ម៉ិល ចន្ទ័ទេវី
ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងលោក សោ សាំ អនុប្រធានការិយាល័យ និងអាជីវករលក់ពូជដំណាំ
សរុបចំនួន ១០នាក់/ស្រី ២នាក់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “នីតិវិធីការចុះបញ្ជី និងបញ្ជាក់គុណភាពពូជ”
ក្រោមអធិបតីភាព លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម។
សិក្ខាសាលានេះធ្វើនៅសណ្ឆាគារ សាន់វេ រាជធានីភ្នំពេញ។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) រួមទាំងមន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម
ចំនួន ០២នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹកគ្រូបង្គោលស្ដីពី “បច្ចេកវិទ្យាក្រោយពេលប្រមូលផល”
ក្រោមអធិបតីភាព លោក សេង សាវ៉ាត ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ និង លោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សា CS2។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
៣.
លោកស្រី ផន បុល មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) បានចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញស្រូវពូជខា-១៦
របស់កសិករឈ្មោះ ស៊ាន សូរិយា នៅសហគមន៍កសិកម្មនិទានសំរោង ភូមិអង្គក្ដី ឃុំសឹង្ហ
ស្រុកសំរោង ដោយមានកសិករចូលរួម ៩នាក់/ស្រី ០២នាក់។
៤.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៦នាក់/ស្រី ០១នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍
បានចំនួន ០៣ប្រជុំ ក្នុងស្រុកគោលដៅគម្រោងដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ១៥០នាក់/ស្រី ៨៦នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ១៤នាក់/ស្រី ១១នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ២៩នាក់/ស្រី ១៩នាក់
- អ្នកមិនអារម្មណ៍សរុបចំនួន ១០៧នាក់/ស្រី ៥៦នាក់។