Daily activities of PPIU-KP Team on 23rd October 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 25th October 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣

១. មន្រ្តីអនុវត្តគម្រោង CFAVC ខេត្តកំពត បានសហការណ៍ជាមួយប្រធានសហគមន៍កសិកម្មព្រៃក្រាំងមានរិទ្ធិ និងអាជ្ញាធរដែនដី បើកវគ្គបណ្តុះបណ្តាលកសិករ ស្ដីពី "ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) លើដំណាំស្វាយ" ដែលគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)  នៅហគមន៍កសិកម្មព្រៃក្រាំងមានរិទ្ធិ ស្ថិតនៅភូមិព្រៃក្រាំងខាងជើង ឃុំមានរិទ្ធិ ស្រុកដងទង់ មានរយ:ពេល ៥ថ្ងៃ (ថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣) មានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់/ស្រី ៥នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីឱ្យកសិករយល់ដឹងពីការគ្រប់គ្រងផ្នែកគុណភាព និងសុវត្ថិភាពចំណីអាហារ ដែលមាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម៖

១. ផ្នែកគីមីសាស្រ្ត

២. ផ្នែកជីវសាស្រ្ត

៣. ផ្នែករូសាស្រ្ត និងលក្ខខណ្ឌតម្រូវ Cam GAP ទាំង ១០មាន (1. ប្រវត្តិទីកន្លែង 2.បំណែកពូជ 3.ជី និងសាធាតុ បន្ថែមក្នុងដី 4.ទឹក 5.សារធាតុគីមី 6.ការប្រមូលផល និងការលើកដាក់ប្រើប្រាស់កសិផល 7.ភាពស្វែងរកឃើញ និងការប្រមូលត្រឡប់មកវិញ 8.ការបណ្តុះបណ្តាល 9.ឯកសារ និងកំណត់ត្រានានា និង 10.ការពិនិត្យមើលឡើងវិញនូវការអនុវត្តន៍)។

២. មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តកំពត បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)” របស់គម្រោង (CFAVC) នៅសហគមន៍កសិកម្ម សែនហានចំរើនផល ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត (សម្រាប់ព្រឹត្តិការណ៍ទី១) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- កសិករចូលរួមសរុបចំនួន ៣០នាក់/ស្រីចំនួន ១៩នាក់

- គោលបំណងវបណ្តុះបណ្តាល

- វាយតម្លៃមុនវគ្គ

- ចុះពិនិត្យ ស្រែបង្ហាញ

- ប្រតិទិនដាំដុះ

- វិធីសាស្ត្រក្នុងការកត់ត្រា

- ហេតុអ្វីត្រូវមានការបណ្តុះបណ្តាល?

- លោហ:ធ្ងន់ និងសារ:ធាតុប្រៃនៃដី

- ការប្រើប្រាស់ពូជដែលមានគុណភាព និងរំលឹក ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ។

៣. មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តកំពត បានចុះបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី កសិកម្មវៃឆ្លាតធន់និងអាកាសធាតុលើដំណាំពោត (CSA)” របស់គម្រោង (CFAVC) នៅសហគមន៍​​កសិកម្មព្រៃតាព្រិតសាមគ្គីមានជ័យ ស្ថិតនៅភូមិព្រៃតាពិត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត (សម្រាប់ព្រឹត្តិការណ៍ទី១) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- កសិករចូលរួមសរុបចំនួន ៣០នាក់/ស្រីចំនួន ២០នាក់

- គោលបំណងរបស់វគ្គ

- រំលឹកពីរូបសាស្រ្តរបស់ដំណាំពោត។

៤. មន្រ្តីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានរៀបចំបើកវគ្គបណ្តុះបណ្ដាល​កសិករស្តីពី ផលិតកម្មកសិកម្មអភិរក្ស នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ជូនសហគមន៍គោលដៅរបស់គម្រោង ស្ថិតនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។

- អ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី ៩នាក់ ដែលមកពី ០៥សហគមន៍កសិកម្ម (១. សហគមន៍កសិកម្មពញាអង្គរចំរើនជ័យ អ្នកចូលរួមចំនួន ០៥នាក់/ស្រី ០០នាក់, ២. សហគមន៍កសិកម្មរតនៈពលរដ្ឋសាមគ្គីអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០៤នាក់, ៣. សហគមន៍កសិកម្មព្រៃក្រាំងមានរិទ្ធិអ្នកចូលរួមចំនួន ០៥នាក់/ស្រី ០៣នាក់, ៤. សហគមន៍កសិកម្មពោជុំមានជ័យ អ្នកចូលរួមចំនួន ០៥នាក់/ស្រី ០០នាក់, ៥. សហគមន៍កសិកម្មសាមគ្គីបៃតង អ្នកចូលរួមចំនួន ០៥នាក់/ស្រី ០២នាក់)។   មាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាលបានណែនាំអោយយល់ដឹងពី៖ ១. កសិកម្មអភិរក្ស ២. ទម្រង់ និងរចនាសម្ព័ន្ធដី និងតួនាទីនៃវត្ថុធាតុសរីរាង្គក្នុងដី, ៣. ដំណាំគម្របដីនិងការប្រើប្រាស់គ្រឿងចក្រសមស្របសម្រាប់អនុវត្តកសិកម្មអភិរក្ស, ៣. អំពីប្រព័ន្ធការដាំដំណាំតាមបែបអភិក្សដូចជា៖ ស្រូវ ដំឡូងមី និងក្រូចឆ្មារ លទ្ធផលរំពឹងទុកនៃវគ្គបណ្តុះបណ្តាលនេះ កសិករអាចយកទៅអនុវត្ត និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ពួកគេ។

៥. មន្រ្តីអនុវត្តគម្រោង (CFAVC) ខេត្តកំពត បានបើកវគ្គបណ្តោះបណ្តាលគ្រូបង្គោលស្តីពី ឡជីវឧស្ម័ននិងជីឡជីវឧស្ម័ន ដល់អ្នកផ្សព្វផ្សាយឃុំ-ស្រុក មានរយៈពេលពីរថ្ងៃ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។  គោលបំណងវគ្គបណ្តុះបណ្តាលគឺពង្រឹងសមត្ថភាពដល់អ្នកផ្សព្វផ្សាយទៅលើ៖    

- បច្ចេកទេសសាងសង់ឡជីវឧស្ម័ន

- បច្ចេកទេសត្រួតពិនិត្យ កំឡុងពេលសាងសង់ និងក្រោយពេលសាងសង់ឡជីវឧស្ម័ន

- គំនូសប្លង់សាងសង់ មាត្រដ្ឋានគុណភាពសំណង់ និងសម្ភារៈបំពាក់ឡជីវឧស័្មន។

- វគ្គបណ្តោះបណ្តាលគ្រូបង្គោលនេះមានអ្នកចូលរួមសរុបចំនួន ១៦នាក់/ស្រី ០២នាក់។ 

៥. មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្តកំពត បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)” របស់គម្រោង (CFAVC) នៅសហគមន៍កសិកម្ម ព្រៃតាព្រឹតមានជ័យ ស្ថិតនៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត (សម្រាប់ព្រឹត្តិការណ៍ទី១) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- កសិករចូលរួមសរុបចំនួន ៣០នាក់/ស្រីចំនួន ២២នាក់

- គោលបំណងវបណ្តុះបណ្តាល

- វាយតម្លៃមុនវគ្គ

- ចុះពិនិត្យ ស្រែបង្ហាញ

- ប្រតិទិនដាំដុះ

- វិធីសាស្ត្រក្នុងការកត់ត្រា។