Daily activities of PPIU-TK team on 24th October 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 24th
October 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៤
ខែតុលា ឆ្នាំ២០២៣
១.
អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់និងថែទាំគ្រឿងយន្តកសិកម្ម”
ក្រោមធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត ព្រមទាំងសិក្ខាកាមចូលរួមសរុបចំនួន
២៥នាក់/ស្រី ៥នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមាតិកាសំខាន់ៗដូចខាងក្រោម៖
-
គោលការណ៍ធ្វើការរបស់ម៉ាស៊ីន ០៤វគ្គ
-
ចំណាត់ថ្នាក់របស់គោយន្ត
-
ប្រព័ន្ធផ្គត់ផ្គង់ប្រេងឥន្ទនះ
-
ប្រព័ន្ធត្រជាក់
-
ប្រព័ន្ធប្រេងរំអិល
-
ការថែទាំម៉ាស៊ីន។
២.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន
ឧត្តម មន្រ្តីការិយាផលិតកម្មនិងបសុព្យាបាលខេត្ត
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA)” នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ភូមិបេង ឃុំក្រពុំឈូក
ស្រុកកោះអណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៦នាក់។ ដែលវគ្គបណ្តុះបណ្តាលនេះមានមាតិកាសំខាន់ៗដូចខាងក្រោម៖
-
បង្ហាញពីគោលបំណងវគ្គបណ្តុះបណ្តាល
-
លទ្ធផលរំពឹងទុករបស់របស់វគ្គ
-
តេស្ត បឋមសំរាប់វាស់ស្ទង់កំរិតចំណេះដឹង
- បង្ហាញពីអត្ថន័យអាកាសធាតុ
និងធាតុអាកាស
- បញ្ហាប្រឈមបណ្តាលមកពីការប្រែប្រួលអាកាសធាតុនិងដំណោះស្រាយ
-
សង្ខេបពីគោលការណ៍ CSA
-
បង្ហាញពីលក្ខណៈរូបសាស្រ្តរបស់ដំណាំស្រូវ និងវគ្គលូតលាស់ដំណាំស្រូវ
-
បានចុះជ្រើសរើសស្រែបង្ហាញសំរាប់ CSA បាន១បង្ហាញ។
៣.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ញ៉ិប សុខុម
អនុប្រធានការិយាល័យនីតិកម្មកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព
(SRP) នៅសហគមន៍កសិកម្មសំបួរចម្រើនផល ស្ថិតនៅភូមិព្រៃភ្លង
ឃុំបួរ ស្រុកទ្រាំង ដែលមានអ្នកចូលរួមអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី១៨នាក់ ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖
-
បង្ហាញពីគោលបំណងវគ្គបណ្តុះបណ្តាល
-
លទ្ធផលរំពឹងទុករបស់កសិករ
-
សង្ខេបស្តង់ដារ SRP
-
បង្ហាញពីលក្ខណៈរូបសាស្រ្តរបស់ដំណាំស្រូវ
-
ជ្រើសរើសស្រែបង្ហាញ។
៤.
មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន ០៤នាក់
បានចុះបង្វឹក-ណែនាំតាមសហគមន៍ស្តីពីការផ្សព្វផ្សាយ និងទីផ្សារឡជីវឧស្ម័ន
និងរោងជីកំប៉ុស្តិ៍ (៥ថ្ងៃ) ចំនួន០២ប្រជុំ នៅភូមិបេង ឃុំក្រពុំឈូក
ស្រុកកោះអណ្ដែត និងភូមព្រៃភ្លង ឃុំបួរ ស្រុកទ្រាំង។
-
អ្នកចូលរួមចំនួន ២៤នាក់ ស្រី ១២នាក់ ដោយទទួលបានលទ្ធផល៖
-
អ្នកជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ ចំនួន ០៥នាក់ ស្រី ០៣នាក់។
-
អ្នកមិនចាប់អារម្មណ៍ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍
ចំនួន ២៩នាក់ ស្រី ៩នាក់។
៥.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៥នាក់/ស្រី ១នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់
និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍
បានចំនួន ០៥ប្រជុំ ក្នុងស្រុកគោលដៅគម្រោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ១២៥នាក់/ស្រី ៧១នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ១២នាក់/ស្រី ៦នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ៤០នាក់/ស្រី ៧នាក់
និង
- អ្នកមិនអារម្មណ៍សរុបចំនួន ៧៤នាក់/ស្រី ៦២នាក់។