Daily activities of PPIU-TK team on 23rd October 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 23rd
October 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៣
ខែតុលា ឆ្នាំ២០២៣
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន ឧត្តម មន្រ្តីផលិតកម្ម និងបសុព្យាបាលខេត្ត
ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី “ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)” នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី
ស្ថិតនៅភូមិ តាំងរាសី ឃុំព្រៃខ្លា ស្រុកកោះ អណ្តែត ដោយទទួលមានលទ្ធផលដូចខាងក្រោម៖
-
បង្ហាញពីគោលបំណងវគ្គបណ្តុះបណ្តាល
-
បង្ហាញឈ្មោះគម្រោង ក្រសួងពាក់ព័ន្ធ ម្ចាស់ជំនួយ
-
លទ្ធផលរំពឹងទុករបស់កសិករ
-
ធ្វើការប្រលងសាកមុនវគ្គបណ្តុះបណ្តាល
-
ការបែងចែកក្រុម ជា៣ក្រុម
-
សង្ខេបស្តង់ដារ (SRP)
-
ជ្រើសរើសស្រែបង្ហាញ
-
លក្ខណៈរូបសាស្រ្តនិងវដ្តជីវិតរបស់ដំណាំស្រូវ។ ពេលរសៀលបានបន្តចុះផ្សព្វផ្សាយពីឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ
បាន ១ប្រជុំ នៅភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមចំនួន ១៣នាក់ស្រី/០៧ នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ១៣នាក់/ស្រី ០៧នាក់។
២.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល
មន្រ្តីជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ការបង្កើតក្រុមផលិតនិងការចងក្រងក្រុមផលិត” នៅមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ដែលមានការចូលរួមសម្របសម្រួលពី លោក ជា កុសល ទីប្រឹក្សាគម្រោង CS2 (PPP) សរុបមានអ្នកចូលរួមចំនួន ២៥នាក់/ស្រី
០៥នាក់ ដែលមានមាតិកាវគ្គបណ្ដុះបណ្ដាលសំខាន់ៗដូចខាងក្រោម៖
-
គោលគំនិតនៃការបង្កើតក្រុមផលិត
-
និតវីធីនៃការបង្កើតក្រុមផលិត
-
ការផ្សារភ្ជាប់ក្រុមផលិតជាមួយនឹងវិស័យឯកជន។
៣.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម និងលោកស្រី ឃឹម រតនា
មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម
ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងសហគមន៍កសិកម្ម”
ដោយមានអ្នកចូលរួមសរុប ២៥នាក់/ស្រី ៤នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត។
៤.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៦នាក់/ស្រី ០១នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍
បានចំនួន ០៣ប្រជុំ ក្នុងស្រុកគោលដៅគម្រោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ១៤៦នាក់/ស្រី ៦៧នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ១៦នាក់/ស្រី ៤នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ៣០នាក់/ស្រី ១៧នាក់
- អ្នកមិនអារម្មណ៍សរុបចំនួន ១០០នាក់/ស្រី ៤៦នាក់។