Daily activities of PPIU-TK team on 21st October 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 22nd
October 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២១
ខែតុលា ឆ្នាំ២០២៣
១.
លោក សោ សារឿងប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ហន ឧត្តម
មន្រ្តីផលិតកម្មនិងបសុព្យាបាលខេត្ដ ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានរៀបចំសម្របសម្រួលកិច្ចប្រជុំនិងសិក្សាលទ្ធភាពតម្លើងប្រពន្ធ័សូឡាសម្រាប់កសិធុរកិច្ច
តាមរយៈកិច្ចប្រជុំពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មគោលដៅរបស់គម្រោងចំនួន
១៤សហគមន៍កសិកម្ម រួមទាំងមន្រ្តី PPIU-TK, សមាជិកក្រុមប្រឹក្សាឃុំអូរសារាយ
និងតំណាងការិយាល័យកសិកម្មស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ៥១នាក់/ស្រី ១៧នាក់។
កិច្ចប្រជុំនេះរៀបចំនៅស្នាក់ការសហគមន៏កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់។
២.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន ០៣នាក់
បានរៀបចំប្រជុំផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ បានចំនួន ២ប្រជុំ
នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស និងភូមិចុងអង្ករ ឃុំពេជសារ
ស្រុកកោះអណ្ដែត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- អ្នកចូលរួមសរុបចំនួន ២៤នាក់/ស្រី១២នាក់
-អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ០១នាក់/ស្រី ០នាក់
- អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ០៤នាក់/ស្រី
០២នាក់ និង
- អ្នកមិនចាប់អារម្មណ៍សរុបចំនួន ១៩នាក់/ស្រី១០នាក់។
៣.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៧នាក់/ស្រី ០២នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍
បានចំនួន ០៧ប្រជុំ ក្នុងស្រុកគោលដៅគម្រោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ១៧២នាក់/ស្រី ៩៣នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ២៣នាក់/ស្រី
១៣នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន
២០នាក់/ស្រី ១០នាក់ និង
- អ្នកមិនអារម្មណ៍សរុបចំនួន ១២៩នាក់/ស្រី
៧០នាក់។