Daily activities of PPIU-TK team on 18th October 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 18th October 2023 (គម្រោង CFAVC-PDAFF តាកែ):

 

សកម្មភាពថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣

១. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន ០២នាក់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំសៀវភៅណែនាំនៃវិធីសាស្រ្តអនុវត្តជាលិកាដំឡូងមី ក្រោមអធិបតីភាពលោក យ៉ាង សុខហេង អនុប្រប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ជាតិកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សាគម្រោង CS2។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅសណ្ឋាគារ LBN ASAIN ខេត្តកំពង់ចាម។

២. លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ស្ថិតក្នុងដំណាក់កាលចេញផ្កា​ក្នុងសហគមន៍​កសិកម្ម​សែនសុខទឹកថ្លា ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយ​ទទួលបានលទ្ធផលដូចខាងក្រោម ៖

- ស្រូវចេញផ្កាស្រុះគ្នាល្អ

- បានធ្វើការកាត់ពូជលាយ

- ស្រែបង្ហាញលិចទឹកខ្លាំងដោយសារទឹកជន់ទឹកភ្លៀងច្រើន។

៣. ​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ០៦នាក់​/​ស្រី​៣​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពី ផលិតកម្មដំណាំស្រូវប្រកប ដោយនិរន្តភាព (SRP)”​ ចំនួន​ ០៣វគ្គ​ ដែល​បាន​បើក​នៅ​ក្នុង​សហគមន៍កសិកម្មឧត្តមសុរិយា និងសាមគ្គីខ្ពបស្វាយ ស្រុក​ត្រាំកក់​ចំនួន ០២វគ្គ​ និង​សហគមន៍ពន្លឺសរីរាង្គ ស្រុក​កោះ​អណ្ដែត​ ចំនួន​ ០១វគ្គ​ ដោយមានអ្នកចូលរួមសរុបចំនួន​ ៩០នាក់/ស្រី​ ៥៣នាក់ ដែលមានមាតិកាសំខាន់ៗដូចខាងក្រោម៖

- បង្ហាញពីគោលបំណងវគ្គបណ្តុះបណ្តាល

- លទ្ធផលរំពឹងទុករបស់កសិករ

- សង្ខេបស្តង់ដារ (SRP)

- បង្ហាញពីលក្ខណៈរូបសាស្រ្តរបស់ដំណាំស្រូវ

- ជ្រើសរើសស្រែបង្ហាញ។

៤. ​អ្នកផ្សព្វផ្សាយឃុំ ចំនួន ០៨នាក់/ស្រី ៣នាក់ បាន​ធ្វើ​ការ​ប្រជុំ​ក្រុម​តូច​ដើម្បី​កំណត់​ និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មន​នៃ​កម្មវិធី​ឡជីវឧស្ម័ន​និង​រោង​ជីកំប៉ុស្ដិ៍​ ចំនួន​ ០៨ប្រជុំ​ ក្នុងស្រុកគោលដៅគម្រោង ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖

-​ អ្នក​ចូលរួម​សរុប​ចំនួន​ ២០០នាក់​/ស្រី​ ១១៤នាក់​

-​ អ្នក​ជាវ​ឡជីវឧស្ម័ន​ និង​រោង​ជីកំប៉ុស្ដិ៍​ ចំនួន​ ០៣នាក់​/ស្រី ០៣នាក់​

-​ អ្នក​ចាប់​អារម្មណ៍ជាវ​ឡជីវឧស្ម័ន​ និង​រោង​ជីកំប៉ុស្ដិ៍​ ចំនួន​ ៤០នាក់​/ស្រី ២១នាក់​

- ​អ្នក​មិន​អារម្មណ៍​សរុប​ចំនួន​ ១៥៧នាក់​/ស្រី​ ៩០នាក់​។