Daily activities of PPIU-TK team on 17th October 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 17th
October 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៧
ខែតុលា ឆ្នាំ២០២៣
១.
អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្ដុះបណ្ដាលផលិតជីកំប៉ុស្ដិ៍
និងការប្រើប្រាស់ ដល់កសិករ និងសហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក ញ៉ិប
ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK ដោយមានការចូលរួមពីតំណាងសហគមន៍កសិកម្ម
ចំនួន ៤សហគមន៍កសិកម្ម និងកសិករគម្រូ សរុបចំនួន ១៩នាក់/ស្រី ០៧នាក់។
វគ្គបណ្តុះបណ្តាលនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
២.
អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍”
ដល់អ្នកផ្សព្វផ្សាយថ្នាក់ឃុំ ស្រុក ក្រោមអធិបតីភាពលោក ភួង តារា
អនុប្រធានក្រុមទីប្រឹក្សា CS2
ព្រមទាំងមានការចូលរួមពីតំណាងសហគមន៍កសិកម្មសរុបចំនួន ២០នាក់/ស្រី៥នាក់។
វគ្គបណ្ដុះបណ្ដាលធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តតាកែវ។
៣.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ផន បុល
មន្រ្តីការិយាល័យ ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល របស់កសិករឈ្មោះ ធី
លីម ភេទប្រុស នៅសហគមន៍កសិកម្មនិទានសំរោង ភូមិអង្គក្ដី ឃុំសឹង្ហ ស្រុកសំរោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
ស្រូវស្ថិតក្នុងវគ្គលូតលាស់ (ដំណាក់កាលផើម)
-
បានចុះដកពូជលាយចេញពីស្រែបង្ហាញ
-
ស្រែមានទឹកគ្រប់គ្រាន់
-
សន្ទូងលូតលាស់ល្អ
-
មានស្មៅដុះតិចតួច។
៤.
អ្នកផ្សព្វផ្សាយឃុំចំនួន ០៨នាក់/ស្រី៣នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់
និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មននៃកម្មវិធីឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍
ចំនួន ៨ប្រជុំ ក្នុងស្រុកគោលដៅគម្រោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
អ្នកចូលរួមសរុបចំនួន ១៩៧នាក់/ស្រី ១១៩នាក់
-
អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្ដិ៍ ចំនួន ១៤នាក់/ស្រី៧នាក់
-
អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ ចំនួន ២០នាក់/ស្រី
១៣នាក់
-
អ្នកមិនអារម្មណ៍សរុបចំនួន ១៥៤នាក់/ស្រី ៩៩នាក់។