Daily activities of PPIU-TK team on 11th October 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 11th October 2023 (គម្រោង CFAVC-PDAFF តាកែ):

 

សកម្មភាពថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣

១. អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំវឌ្ឍនភាពគម្រោងនិងរំលឹកឡើងវិញពីវិធីសាស្រ្តសម្របសម្រួលព្រមទាំងការងារផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ដល់អ្នកផ្សព្វផ្សាយឃុំ ដើម្បីចុះប្រជុំក្រុមតូចជ្រើសរើសអ្នកជាវឡជីវឧស្ម័ន ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK

២. លោក​ ញ៉ិប​ សុខុម​ អនុប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្មខេត្ត និង​លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី ​ការ​ណែនាំ​ការ​អនុវត្ត​កសិកម្ម​ល្អ​ និង​ស្ដង់ដារ​ស្រូវ​សរីរាង្គ​សម្រាប់​សហគមន៍​កសិកម្ម​ ក្រោម​អធិបតីភាព លោក ជូ ចំរើន ភ្នាក់ងារអនុវត្តគម្រោង IA-GDA នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។​ វគ្គ​បណ្ដុះបណ្ដាល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្ត​កែប​។

៣. លោក សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវចំប៉ីស​៧០ របស់​កសិករ​ឈ្មោះ​ ទួន​ សុប៉េង​ ភេទប្រុស​ ចំនួន​ ០១បង្ហាញ ដោយច្រូតយកចំនួន ៥សំណាកផ្សេងៗគ្នា (១សំណាក=១ម៉ែត្រការ៉េ) នៅ​សហគមន៍​កសិកម្ម​ចំប៉ា​ព្រៃ​ផ្ដៅ​ ស្រុក​ព្រៃ​កប្បាស​ ទទួលបានទិន្នផលជាមធ្យម ៤តោន/១ហិកតា។