Daily activities of PPIU-TK team on 29th September 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 29th
September 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៩
ខែកញ្ញា ឆ្នាំ២០២៣
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK និងមន្រ្តីពាក់ព័ន្ធគម្រោង
បានរួមដំណើរក្រុមការងារបេសកកម្មត្រួតពិនិត្យវាយតម្លៃការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
CFAVC ដឹកនាំដោយប្រធានក្រុមវាយតម្លៃ Dr. Srinivasan
Ancha និងសហការី ព្រមទាំងមានការចូលរួមពី ឯកឧត្តម ចាន់ ចេស្តា
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានដឹកនាំគម្រោង (Chief
Project Steering Committee PSC) លោកបណ្ឌិត សំ ឆោមសង្ហា
អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគ្រប់គ្រងគម្រោង CFAVC
និងមានការចូលរួមពីក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក
និងឧតុនិយម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចុះជួបប្រជុំពិភាក្សា
និងពិនិត្យវាយតម្លៃការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន
ដែលកំពុងសាងសង់បានប្រមាណ ៨០% ព្រមទាំងបានពិនិត្យឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍
ព្រមទាំងការដាំបន្លែនិងការធ្វើបង្ហាញដំណាំស្រូវពួជផ្ការំដួល ចំនួន ០១បង្ហាញ
លើផ្ទៃដីបង្ហាញ ៣ ០០០ ម៉ែត្រការ៉េ។
២.
បន្ទាប់ក្រុមបេសកកម្ម និងប្រតិភូ បន្តចុះប្រជុំពិភាក្សា
និងពិនិត្យឃ្លាំងស្តុកស្រូវចំណីចំណី ចំណុះ ១០០តោន ដែលបានសាងសង់រួច ១០០ភាគរយ ក្នុង ឆ្នាំ២០២៣
នៅសហគមន៍កសិកម្មលំពង់សាមគ្គី ព្រមទាំងបានពិនិត្យផ្លូវក្រាលកៅស៊ូ ០១ខ្សែ ប្រវែង ១០០៥០ម៉ែត្រ
គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ស្ថិតក្នុងឃុំលំពង់ ស្រុកបាទី
ខេត្តតាកែវ។ សូមបញ្ជាក់ថាផ្លូវកៅស៊ូនេះលាតសន្ធឹងពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
មកទល់នឹងស្រុកបាទី ខេត្តតាកែវ។ ការចុះពិនិត្យវាយតម្លៃខាងលើនេះ មានអ្នកចូលរួមសរុបចំនួន
១២៥នាក់/ស្រី ៤៩នាក់។