Daily activities of PPIU-TK team on 22nd September 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 22nd
September 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២២
ខែកញ្ញា ឆ្នាំ២០២៣
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
( CFAVC) បានចូលរួមវគ្គបណ្ដុះបណ្ដាលកសិករស្ដីពី “ការអនុវត្តការគ្រប់គ្រងល្អលើដំណាំស្រូវ”
នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ ភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់
សម្របសម្រួលដោយគ្រូ ស៊ាង ឡៃហេង ប្រធានការិយាល័យក្សេត្រវិទ្យា
និងប្រព័ន្ធកសិកម្ម នៃវិទ្យាស្ថាន CARDI និងសហការី
ដោយមានកសិករចូលរួមសរុបចំនួន ២៥នាក់/ស្រី ០៣នាក់ តាមមាតិកាដូចខាងក្រោម៖
-
លក្ខណៈរូបសាស្ត្រលើដំណាំស្រូវ
-
ដំណាក់កាលលូតលាស់លេីដំណាំស្រូវ
-
ការរៀបចំដី
-
វិធីសាស្ត្រនៃការដាំដុះ
-
ការគ្រប់គ្រងទឹក
-
សត្វល្អិត និងការការពារ
-
ជំងឺសំខាន់ៗ លើដំណាំស្រូវ និងវិធានការគ្រប់គ្រង
-
ការច្រូតកាត់ និងការទុកដាក់។
២.
លោកស្រី ឃឹម រតនា មន្រ្ដីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី
នៅសហគមន៍កសិកម្មដំរីរមៀល ភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
ផ្តល់បច្ចេកទេសបន្សុទ្ធពូជ និងដកសម្អាតពូជលាយចេញពីក្នុងស្រែបង្ហាញ
-
ស្រូវដុះលូតលាស់ល្អ
-
មានទឹកគ្រប់គ្រាន់។