Daily activities of PPIU-TK team on 20th September 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 20th
September 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២០
ខែកញ្ញា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) ចំនួន ០២នាក់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ពូជដំណាំ
និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពូជដំណាំ (Disseminations workshop on
Seed Law and Regulation under Seed Law) ក្រោមអធិបតី លោក តៃ
ចាន់តារា អនុប្រធាននាយកដ្ឋានពូជដំណាំ។ សិក្ខាសាលានេះ
ធ្វើឡើងនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។
២.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រួមនិងលោកស្រី ឃឹម
រតនា មន្រ្ដីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) និងតំណាងសហគមន៍កសិកម្មចំនួន ០៦នាក់
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធធានាគុណភាពពូជដំណាំ ប.គ.ព
ក្រោមអធិបតីភាពលោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ។
សិក្ខាសាលានេះធ្វើនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
៣.
លោកស្រី ផន បុល មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល
នៅសហគមន៍កសិកម្មនិទានសំរោង ភូមិអង្គក្ដី ឃុំសឹង្ហ ស្រុកសំរោង
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
ធ្វើការដកពូជលាយ
-
ស្រែមានទឹកគ្រប់គ្រាន់
-
សន្ទូងលូតលាស់ល្អ
-
មានដុះពូជលាយតិចតួច
-
មានស្មៅដុះតិចតួច
-
អោយកសិករច្រូតស្មៅចេញ។