Daily activities of PPIU-TK team on 15th September 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 15th September 2023 (គម្រោង CFAVC-PDAFF តាកែ):

សកម្មភាពថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣

១. លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងមន្រ្តីអង្គភាពអនុវត្តគម្រោង បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាតាមប្រពន្ធ័អនឡាញលើការរៀបចំត្រៀមកម្មវិធីសំរាប់ក្រុមបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះមកពិនិត្យគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ក្រោមអធិបតីភាព លោកបណ្ឌិត សុំ ឆោមសង្ហា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC

២.​ លោក ញិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសផលិតគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មចំប៉ាព្រៃផ្ដៅស្ថិត នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស រៀបចំដោយភ្នាក់ងារអនុវត្តគម្រោង នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា CARDI ដែលមាននាក់ចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៧នាក់។

៣.​ លោកស្រី​ កែប​ សុកន​ អនុប្រធានការិយាល័យ​ផ្សព្វផ្សាយកសិកម្ម និង លោកស្រី ផន បុល ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជ ខា-១៦ ចំនួន​ ០១ បង្ហាញ របស់​កសិករ​ឈ្មោះ​ សាំង​ ថន​ នៅ​សហគមន៍​កសិកម្ម​បក្សី​រីករាយ​ ភូមិ​អង្គបក្សី​ ឃុំ​ជាង​ទង​ ស្រុក​ត្រាំកក់​ ដោយ​ទទួលបានលទ្ធផលទិន្នផលជាមធ្យមសរុបគិតក្នុង ១ហិកតា ស្មើនឹង ៤,៨១៨តោន/ហត។ និងមានអ្នកចូលរួមចំនួន​ ០៥ នាក់​/ស្រី​ ០៣នាក់។