Daily activities of PPIU-KP Team on 14th September 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 15th September 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីអង្គភាពអនុវត្តគម្រោង បានរៀបចំប្រជុំពិភាក្សាពីផែនការសម្រាប់ទទួលបេសកកម្មរបស់ ADB ក្នុងការចុះពិនិត្យការអនុវត្តសកម្មភាពរបស់ខេត្តគោលដៅគម្រោង និងបង្ហាញពីលទ្ធផលការចុះគាំទ្ររបស់ក្រុមទីប្រឹក្សា CS2 ដល់សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក កៅ សៅ មន្រ្ដីវិស្វកម្មកសិកម្ម  តំណាងលោកប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត និងមានការអញ្ជើញចូលរួមពីលោក ភួង  តារា  អនុប្រធានក្រុមប្រឹក្សា  CS2 និងសហការី។  គោលបំណង៖ ១. កិច្ចប្រជុំត្រៀមរៀបចំទទួលបេសកកម្មរបស់ ADB

២. ចុះទៅពិនិត្យឃ្លាំងស្ដុបស្រូវនៅតាមសហគមន៍គោលដៅរបស់គម្រោង និង​ ៣. ចុះទៅមើលស្រែបង្ហាញរបស់កសិករ គោលដៅរបស់គម្រោង។ មានអ្នកចូលរួមចំនួនសរុបចំនួន ១៤នាក់/ស្រី០៦នាក់។