Daily activities of PPIU-TK team on 14th September 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group telegram shared on 14th
September 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៤
ខែកញ្ញា ឆ្នាំ២០២៣
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC
រួមជាមួយមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK និងលោក សុផា សុវណ្ណារ៉េត អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS1 បានចុះពិនិត្យ
និងកំណត់ទីតាំងសម្រាប់សាងសង់អគាររោងជាងជួសជុលគ្រឿងយន្តកសិកម្មដែលស្ថិតនៅបរិវេណមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត។
២.
លោក សោ សារឿង មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TK និងលោក សុផា
សុវណ្ណារ៉េត អនុប្រធានទីប្រឹក្សាបច្ចេកទេស CS1
បានចុះជួបជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ដើម្បីប្រមូលព័ត៌មាននិងពិនិត្យឯកសារសាងសង់ឃ្លាំងស្រូវពូជ
និងស្រូវចំណី សម្រាប់គម្រោងដែលត្រូវជ្រើសរើសសាងសង់ ឆ្នាំ២០២៣ នៅសហគមន៍កសិកម្មចំនួន
៣ ដូចខាងក្រោម៖
-
សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ ឃុំអង្គប្រាសាទ ស្រុកគីរីវង់
-
សហគមន៍កសិកម្មនិទានសំរោង ឃុំសឹង្ហស្រុកសំរោង
-
សហគមន៍កសិកម្មមាន់ស្រែអូរផុត ឃុំអង្គតាសោមស្រុកត្រាំកក់។
៣. ពេលរសៀល លោក សោ សារឿង មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត និងលោក សុផា សុវណ្ណារ៉េត អនុប្រធានក្រុមទីប្រឹក្សាគម្រោង CS1 ជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រញូង លោកមេភូមិព្រៃក្តួច និងគណៈកម្មការសមាគមន៍ប្រើប្រាស់ទឹកនៅទំនប់អាងទឹកព្រៃក្តួច ឃុំត្រពាំងក្រញូងក្នុងគោលបំណងដើម្បីពិនិត្យនិងកំណត់ទីតាំងផ្ទៃដីដែលត្រូវគម្រោងកៀរពង្រាបដីស្រែដោយប្រពន្ធ័ឡាហ្សែរជាទីតាំងធ្វើបង្ហាញពេលក្រុមបេសកកម្ម ADB ដែលបានចុះមកពិនិត្យនៅថ្ងៃខាងមុខ។