Daily activities of PPIU-KP Team on 13th September 2023, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 14th September 2023 (គម្រោង CFAVC-PDAFF កំពត)
សកម្មភាពថ្ងៃទី១៣
ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ឹម ជុំវិចិត្រ និង កញ្ញា គន់ ស្រីអន
មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្តកំពត បានសហការជាមួយក្រុមទីប្រឹក្សា CS2 បានចុះជួបជាមួយសហគមន៍កសិកម្ម ចំនួន០៣ មុនបេសកកម្មរបស់ ADB ដែលមានសកម្មភាពដូចខាងក្រោម៖
១.
បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍កសិកម្ម ដើម្បីពិភាក្សា
និងរៀបចំលើ R&D
សម្រាប់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ២. ចុះតាមដានលើការប្រើប្រាស់ឡជីវឧស្ម័ន
និងរោងជីកំប៉ុស្តិ៍ និងប្រព័ន្ធកសិកម្មចម្រុះ និង ៣. បានចុះប្រជុំជាមួយក្រុមប្រឹក្សាភិបាល
និងសមាជិកសហគមន៍កសិកម្ម
ដើម្បីបង្ហាញអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីឡជីវឧស្ម័នរាវ
ព្រមទាំងធ្វើបទបង្ហាញស្តីពីពូជស្រូវ និងមុខងារឃ្លាំងសម្រាប់គម្រោង។ជាលទ្ធផលទទួលបានរួមមាន៖
-
អ្នកចូលរួមមាន៖ ១. លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអសផស
និងជាមន្ត្រីភ្នាក់ងារអនុវត្តគម្រោងនៃ អសផស ២. លោកស្រី ហ៊ុក ច័ន្ទផល្លាភ
ប្រធានការិយាល័យផ្សព្វផ្សាយបច្ចេកទេស នៃអសផស និងជាមន្រ្តីភ្នាក់ងារងនុវត្តគម្រោងនៃ
អសផស ៣. លោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS2 ៤. លោក ហេង សុផាត ទីប្រឹក្សាបច្ចេកទេសផ្នែកសាលាបង្ហាញកសិករ CS2 ៥. លោក ជា កុសល ទីប្រឹក្សាបច្ចេកទេសផ្នែកដៃគូឯកជន-សាធារណៈ CS2 ៦. លោក ថេន ប្រពៃ ទីប្រឹក្សាបច្ចេកទេសផ្នែកជីឡជីវឧស្ម័ន CS2 ៧. លោក វង្ស សុភ័ណ ទីប្រឹក្សាសម្របសម្រួលមន្ទីរពិសោធន៍ជាតិ CS2 ៨. លោកបណ្ឌិត រឿន ស៊ីរ៉ាណេត
ទីប្រឹក្សាបច្ចេកទេសផ្នែកផែនការអាជីវកម្មមន្ទីរពិសោធន៍ជាតិ CS2 ៩. ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍កសិកម្ម ចំនួន២១នាក់/ស្រី១១នាក់។
២.
ក្រុមការងារបានចុះជួបផងដែរជាមួយ ១. សហគមន៍កសិកម្មសែនហានចម្រើនផល
ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ២. សហគមន៍កសិកម្មរស្មីសាមគ្គីអមតៈ
ស្ថិតនៅភូមិច្រេស ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ៣. សហគមន៍កសិកម្មកសិករសាមគ្គីរុងរឿង ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី
ខេត្តកំពត។