Daily activities of PPIU-TK team on 11th September 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 11thSeptember 2023 (គម្រោង CFAVC-PDAFF តាកែ):

 

សកម្មភាពថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣

១. លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) រួមដំណើរជាមួយទីប្រឹក្សាបច្ចេកទេស​ CS1​ បានជួបពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាឃុំ មេភូមិត្រពាំងក្រញូង​ និងតំណាងគណៈកម្មាធិការសហគមន៍កសិកម្ម ក្នុងគោលបំណងដើម្បីពិនិត្យទីកន្លែង​ និងការរៀបចំឯកសារសម្រាប់សហមគន៍កសិកម្មទាំង​៣​ (១. សហគមន៍កសិកម្មត្រពាំងក្រញូង ២. សហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក ៣. សហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក) បានទទួលលទ្ធផលជារួមមានដូចខាងក្រោម​៖

- មានគណ:កម្មការគ្រប់គ្រង​ និងថែទាំឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ

- មានបញ្ជីឈ្មោះអ្នកទទួលផលពីគម្រោង

- បានកំណត់ចំនួនផ្ទៃដីដែលត្រូវកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ

- បានកំណត់ចំនួនបង្ហាញប្រពន្ធ័ដំណក់ទឹកលើដំណាំស្វាយ

- បានណែនាំសហមគន៍កសិកម្មទាំង​៣ ត្រៀមដើម្បីបង្ហាញនិងធ្វើរបាយករណ៍ដល់ក្រុមបេសកកម្ម ADB ចុះស្សន:កិច្ច។

២. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោងថ្នាក់ខេត្ដ​​ PPIU-TK  នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) ចំនួន ៣នាក់ បានចុះពិនិត្យ​ និងផ្តល់បច្ចេកទេសដាំដុះបន្លែ (ប្រពន្ធ័កសិកម្មចម្រុះ )​ នៅសហគមន៍កសិកម្មឧត្តមសុរិយា ដល់​កសិករ​បង្ហាញ​ចំនួន​ ៣កន្លែង​ នៅសហគមន៍កសិកម្មឧត្ដមសុរិយា​ ភូមិតាសូរ​ ឃុំឧត្តមសុរិយា​ ស្រុក​ត្រាំកក់។

៣. ​​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោងថ្នាក់ខេត្ដ​​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) ចំនួន​ ២នាក់​ បានចុះពិនិត្យមើលស្រែបង្ហាញផលិតកម្មដំណាំពូជស្រូវផ្ការំដួល​ និង​ពូជស្រូវ​ផ្កា​មាលតី​ ដំណាក់កាលបែកគុម្ព នៅសហគមន៍កសិកម្មសែនសុខទឹកថ្លា នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី និងសហគមន៍កសិកម្មបឹងអមតៈ​ នៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង​ ដោយ​ទទួលបានលទ្ធផលដូចខាងក្រោម ៖

- មានទឹកគ្រប់គ្រាន់

- បានធ្វើការកាត់ពូជលាយ

- មានស្មៅដុះច្រើន

- បានណែនាំឱ្យកសិករបង្ហាញដកស្មៅចេញ។