Daily activities of PPIU-KP Team on 08th September 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 9thSeptember 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តី​អង្គភាព​អនុវត្ត​គម្រោងថ្នាក់ខេត្ដ​​ PPIU-KP បានរួមដំណើរជាមួយលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ ចុះពិនិត្យសហគមន៍កសិកម្មបានចំនួន៣ (១. សហគមន៍កសិកម្មកសិករសាមគ្គីរុងរឿង នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ២. ​សហគមន៍កសិកម្មរស្មីសាមគ្គីអមតៈ ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី និង ៣. សហគមន៍កសិកម្មសែនហាមចម្រើនផល ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស។ ជាលទ្ធផលក្រុមការងារបានណែនាំចំនុចសំខាន់ៗមួយចំនួនមានដូចខាងក្រោម៖

- បានណែនាំឱ្យបណ្តាសហគមន៍កសិកម្ម រៀបចំរបាយការណ៍សម្រាប់បង្ហាញដល់ការចុះទស្សនះកិច្ចរបស់ ADB

- បានណែនាំឱ្យបណ្តាសហគមន៍កសិកម្មត្រៀមឯកសារមុខរបរទិញ លក់ស្រូវ ឆ្នាំ២០២២ និងផែនការសម្រាបអនុវត្តបន្ត

- បានណែនាំឱ្យបណ្តាសហគមន៍កសិកម្ម ធ្វើការសំអាតទាំងបរិវេណខាងក្នុងនិងខាងក្រៅឃ្លាំងដែលបានសាងសង់រួច

- បានណែនាំឱ្យបណ្តាសហគមន៍កសិកម្ម ត្រូវមានស្រ្តីចូលរួមក្នុងការងារគ្រប់គ្រងដឹកនាំ

- បានណែនាំឱ្យថ្នាក់ដឹកនាំបណ្តាសហគមន៍កសិកម្ម ត្រូវស្គាល់ឈ្មោះគម្រោង និងណែនាំបន្តទៅសមាជិក សមាជិកាផងដែរ។