Daily activities of PPIU-TK team on 29th August 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 29th August 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៩
ខែសីហា ឆ្នាំ២០២៣
១.
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
និងជាប្រធានអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
និងមន្រ្តីគម្រោង បានចូលរួមប្រជុំជាមួយក្រុមការងារអនុវត្តគម្រោងរួមមាន៖
លោកអនុប្រធានក្រុមទីប្រឹក្សា CS1
លោកទីប្រឹក្សាផ្នែកបរិស្ថាន លោកស្រីទីប្រឹក្សាផ្នែកយ៉ែនឌ័រ
និងលោកទីប្រឹក្សាផ្នែកថាមពលកកើតឡើងវិញ និងទីប្រឹក្សាបច្ចេកទេស (វិស្វករ)
ក្នុងគោលបំណងដើម្បីពិភាក្សាជ្រើសរើសនិងកំណត់ទីតាំងសហគមន៍កសិកម្មដែលទទួលផលពីគម្រោង CFAVC
សម្រាប់ត្រៀមទទួលក្រុមបេសកម្មរបស់ ADB។
បន្ទាប់មកក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការសាងសង់ឃ្លាំងស្រូវពូជ
នៅសហគមន៍កសិកម្មឧត្តមសុរិយា ស្ថិតនៅក្នុងឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
២.
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន ០៣នាក់/ស្រី ២នាក់ បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវផ្កាមាលតី
នៅសហគមន៍កសិកម្មពន្លឺកសិករ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង
និងពូជស្រូវផ្ការំដួល នៅសហគមន៍កសិកម្មនិទានសំរោង នៅភូមិអង្គក្ដី ឃុំសឹង្ហ
ស្រុកសំរោង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-
សន្ទូងមានការលូតលាស់ល្អ
-
បានដកពូជលាយ
-
ស្រែខ្វះទឹក
-
មានស្មៅដុះតិចតួច
-
បានណែនាំអោយកសិករបូមទឹកចូលស្រែ និង
- បានណែនាំអោយកសិករដកស្មៅចេញពីស្រែ។