Daily activities of PPIU-TK team on 15th August 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 15th August 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

១. លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) រួមជាមួយមន្រ្តីភ្នាក់ងារអនុវត្តគម្រោង IA-GDA PMU-MAFF បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំនួន​ ០២កន្លែង​ រួមមាន​៖

- ការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ​ ៥០តោន​ នៅសហគមន៍កសិកម្មសំបួរចំរើនផល​ ឃុំសំបួរ​ ស្រុក​ទ្រាំង​

-​ ការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ​ ១០០​តោន​ នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ​ ឃុំភ្នំដិន​ ស្រុក​គិរីវង់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

- ការដ្ឋានបានសាងសង់សម្រេចបានប្រមាណ ៦៥-៧០ភាគរយ

- បានកំពុងបន្តបូកញ្ជាំងខាងក្នុង​ និងខាងក្រៅ

- បានណែនាំដល់ក្រុមជាងពីសុវត្ថិភាពកាក្នុងការសាងសង់​ និងការទុកដាក់សំភារៈសំណង់ឱ្យបានល្អ

- កម្លាំងជាងសរុបចំនួន ០៧នាក់​/ស្រី​ ០២នាក់

- បានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដើម្បីកំណត់ទីតាំងស្នើសុំការសាងសង់បន្ថែម (បន្ទប់ទឹក/បង្គន់អនាម័យ ខ្នោះទឹក/អាងទឹកសម្រាប់ត្រង់ទឹកភ្លៀងទុកប្រើប្រាស់ក្នុងសហគមន៍កសិកម្ម។ល។)។

២. លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោក​ ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)​ បានចុះផ្តល់បច្ចេកទេសបន្សុទ្ធពូជដល់កសិករ  កែវ ខុម ភេទស្រី​ នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់។  ដែលទទួលបាន​លទ្ធផល​ដូច​ខាង​ក្រោម​៖

- បានដកពូជលាយ

- មានទឹកគ្រប់គ្រាន់ លូតលាស់ល្អ ស្រូវចេញស្រុះ មានលក្ខណៈឯកសណ្ឋានភាព

- បានណែនាំឱ្យកសិករបង្ហូរទឹចេញឱ្យអស់ពីស្រែ។

៣. មន្រ្តី​អង្គភាព​អនុវត្ត​គម្រោងថ្នាក់ខេត្ដ​​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) ចំនួន​ ០៤នាក់​/ស្រី​ ០២នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីនិតិវិធីការត្រួតពិនិត្យផ្ទៃ (សវនកម្មផ្ទៃក្នុង)ក្នុងសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅទីរួមខេត្តកំពត។