Daily activities of PPIU-TK team on 10th August 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 10th August 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១០
ខែសីហា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) រួមនឹងតំណាងសហគមន៍កសិកម្មចំនួន ៤នាក់
និងកសិករគំរូចំនួន ២៣នាក់
បានចូលរួមទស្សនះកិច្ចសិក្សានិងការស្វែងយល់ពីប្រភេទរោងជីកំប៉ុស្ដិ៍ ការប្រើប្រាស់
និងការផលិតជីកំប៉ុស្ដិ៍។ វគ្គទស្សនះកិច្ចសិក្សានេះ ក្រោមធិបតីភាពលោក
សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ ទស្សនះកិច្ចសិក្សាធ្វើនៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម។
២.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) បានចួលរួមចូលរួមសិក្ខាសាលាស្តីពី “ ប្រសិទ្ធភាពនៃការអនុវត្តន៍បច្ចេកទេសបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ
”ក្នុងការពិសោធន៍បង្ហាញ ក្រោមអធិបតីភាព លោក សួន
សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម។
៣.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង
PPIU-TK
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន CFAVC បានរួមដំណើរជាមួយទីប្រឹក្សាបច្ចេកទេស CS1 និងទីប្រឹក្សាបរិស្ថាន
CS1
គោលបំណងដើម្បីតាមដានការអនុវត្តផែនការគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុននិងប្រមូលទិន្នន័យសម្រាប់រៀបចំរបាយការណ៍សហគ្រាសធុនតូចនិងមធ្យម
(Small and Medium-sized Enterprises Report SEMR) និងរបាយការណ៌វាយតំលៃផលប៉ះពាល់ (Due
Diligence Report DDR) នៅតាមការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ
១០០តោន នៅសហគមន៍កសិកម្មចំនួន ០៤ រួមមាន៖
-
សហគមន៍កសិកម្មសំភ្លីអង្គររង្សីឃុំព្រៃខ្លាស្រុកកោះអណ្តែតខេត្តតាកែវ
-
សហគមន៍ពន្លឺសរីរាង្គ ឃុំពេជសារ ស្រុកកោះអណ្តែត
-
សហគមន៍កសិកម្មគីរីឧត្តមតាអូរ ឃុំតាអូរស្រុកគីរីវង់
-
សហគមន៍កសិកម្មភ្នំដិនសែនសុខ ឃុំភ្នំដិនស្រុកគីរីវង់