Daily activities of PPIU-TK team on 9th August 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 9th August 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៩
ខែសីហា ឆ្នាំ២០២៣
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ
១០០តោន នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
ដែលទទួលលទ្ធផលដូចខាងក្រោម៖
-
ការដ្ឋានបានសាងសង់សម្រេចបានប្រមាណ ៤០ភាគរយ
-
កំពុងរៀបដំឡើងក្តារពុម្ពសរសរ
-
បានចាក់បេតុងប្លង់សេកំរាលខណ្ឌ័ជាន់ផ្ទាល់ដីរួចរាល់
-
បានណែនាំដល់ក្រុមជាងពីសុវត្ថិភាពក្នុងការសាងសង់ និងការទុកដាក់សំភារៈសំណង់ឱ្យបានល្អ
-
កម្លាំងជាងសរុបចំនួន ៦នាក់/ស្រ្តី ១នាក់
-
បានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ដើម្បីកំណត់ទីតាំងស្នើសុំការសាងសង់
នូវតម្រូវការបន្ថែម (បន្ទប់ទឹក បង្គន់អនាម័យ
អាងទឹកសម្រាប់ត្រងទឹកភ្លៀងទុកប្រើប្រាស់ក្នុងសហគមន៍កសិកម្ម។ល។)។
២.
លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម លោក សៅ សុភាព
មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) និងតំណាងសហគមន៍កសិកម្មចំនួន ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី
“ ប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស ”
ក្រោមធិបតីភាព លោក សេង សាវ៉ាត់ ទីប្រឹក្សាក្រសួងកសិកម្ម នៅសណ្ឋាគារភ្នំប្រុស
ខេត្តកំពុងចាម។
៣.
លោកស្រី ឃឹម រតនា ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ជាមន្រ្តីអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានរួមដំណើរជាមួយទីប្រឹក្សាគម្រោង (CS2) ចុះពិនិត្យមើលស្រែបង្ហាញផលិតកម្មពូជនៅសហគមន៍កសិកម្ម ចំនួន ០៣ (សហគមន៍កសិកម្មឧត្ដមសុរិយា
សហគមន៍កសិកម្មបក្សីរីករាយ និងសហគមន៍កសិកម្មត្រពាំងស្រង៉ែ)។