Daily activities of PPIU-TK team on 7th August 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 7th August 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៧
ខែសីហា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន ០៦នាក់/ស្រី ០១នាក់
បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ វិធីសាស្ត្រវាយតម្លៃការអនុវត្តស្តង់ដាផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព
” នៅផ្ទះសំណាក់ខេមរាទីរួមខេត្តកំពត ក្រោមអធិបតីភាពលោក ជូ
ចំរើន ភ្នាក់ងារអនុវត្តគម្រោង (IA-GDA) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC)។
២.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោង (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានចុះពិនិត្យមើលការលូតលាស់សំណាបស្រែបង្ហាញផលិតកម្មពូជនិងបានផ្តល់ជីកសិកម្មដល់កសិករចំនួន
០២បង្ហាញ ដល់កសិករធ្វើបង្ហាញនៅសហគមន៍កសិកម្មសែនសុខទឹកថ្លា
ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី និងសហគមន៍កសិកម្មពន្លឺកសិករ ភូមិរមន់
ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។
៣. លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងលោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យវឌ្ឍនភាពកសិករគំរូ “ ប្រព័ន្ធកសិកម្មចម្រុះ ” ចំនួន ៥នាក់ នៅសហគមន៍កសិកម្មសំបួរចម្រើនផល ស្ថិតនៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង។