Daily activities of PPIU-TK team on 3rd August 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 3rd August 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី៣
ខែសីហា ឆ្នាំ២០២៣
១.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន ០២នាក់
បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងសៀវភៅលក្ខខណ្ឌតម្រូវគុណភាពសម្រាប់ជីកសិកម្មជីវសាស្រ្ត
និងជីសរីរាង្គកសិកម្ម” ក្រោមអធិបតីភាពលោក នៅ រតនា ប្រធានមន្ទីរពិសោធន៍ជាតិនៃអគ្គនាយកដ្ឋានកសិកម្ម
ជាភ្នាក់ងារអនុវត្តគម្រោង។
២.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល
មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) បានចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញផលិតកម្មគ្រាប់ពូជ
ផ្ទៃដីស្រែបង្ហាញទំហំ ៣ ០០០ម៉ែត្រការ៉េ នៅសហគមន៍កសិកម្មនិទានសំរោង នៅភូមិអង្គក្តី
ឃុំសឹង្ហ ស្រុកសំរោង បានណែនាំការប្រើប្រាស់ជីកសិកម្មតាមបច្ចេកទេស ដែលមានកសិករចូលរួម
១០នាក់/ស្រី ០៣នាក់។
៣.
លោកស្រី ឃឹម រតនា មន្រ្ដីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត
ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន
(CFAVC) បានផ្តល់បច្ចេកទេសស្ទូងស្រែផលិតកម្មគ្រាប់ពូជ
ផ្ទៃដីស្រែបង្ហាញទំហំ ៣ ០០០ម៉ែត្រការ៉េ នៅសហគមន៍កសិកម្មមាន់ស្រែអូរផុត
នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ បានណែនាំការប្រើប្រាស់ជីតាមកសិកម្មបច្ចេកទេស
ដែលមានកសិករចូលរួម ០៨នាក់/ ស្រី ០៥នាក់។