Daily activities of PPIU-KP Team on 26th July 2023, Kampot Province (KP)

[Khmer version as below]

Refer to PPIU group telegram shared on 26th July 2023 (គម្រោង CFAVC-PDAFF កំពត)

 

សកម្មភាពថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

១. មន្រ្ដីអង្គភាពអនុវត្គគម្រោង PPIU-KP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ០២នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីចុះបញ្ជី និងបញ្ជាក់គុណភាពពូជដំណាំនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ដែលរៀបចំដោយមន្រ្តីភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានសិក្ខាកាមមកពីខេត្តគោលដៅគោលដៅគម្រោងទាំងបួន អញ្ជើញចូលរួមសរុបចំនួន ២៤នាក់/ស្រី៧នាក់។

២. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-KP ចំនួន ៣រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់គ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ" នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ ដោយមានសិក្ខាកាមចូលរួមពី៖

- នាយកដ្ឋានសាកវប្បកម្ម

- នាយកដ្ឋានពូជដំណាំ

- មន្ទីរពិសោធន៍ជាតិនៃក្រសួងកសិកម្ម

- វិស័យឯកជនពាក់ព័ន្ធលក់ និងនាំចូលពូជដំណាំ

- ខេត្តគោលដៅរបស់គម្រោង CFAVC ទាំង ៤ខេត្ត

- អ្នកចូលរួមសរុបចំនួន ៣៧នាក់/ស្រី ០៩នាក់។

៣. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-KP បានចុះពិនិត្យជាមួយកសិករ វឌ្ឍភាពការធ្វើបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ចំនួនបីបង្ហាញ ជាលទ្ធផលមានដូចខាងក្រោម៖

- កសិករឈ្មោះ អាក់ សុខល  ភូមិអ សំណាបបានលិចទឹកដោយសាជំនន់ទឹកភ្លៀង

- កសិករឈ្មោះ តី អ៊ីវ ភូមិឃ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ សំណាបបានសាបរួចបានលិចទឹកដោយសាជំនន់ទឹកភ្លៀងដែរ

- កសិករឈ្មោះ ង៉ែត ហ៊ុន ភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ សំណាបដុះលូតលាស់ល្អ ។

៤. មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-KP បានចុះពិនិត្យការសាងសង់រោងជីកំប៉ុស្តិ៍ របស់កសិករគំរូធ្វើបង្ហាញឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៅភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។