Daily activities of PPIU-TK team on 26th July 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 26th July 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី២៦
ខែកក្កដា ឆ្នាំ២០២៣
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានរួមជាមួយមន្ត្រីភ្នាក់ងារអង្គភាពអនុវត្តគម្រោង (IA-GDA) មន្ត្រីអង្គភាពអនុវត្តគម្រោង (PMU-MAFF) និងទីប្រឹក្សាបច្ចេកទេស
CS1 ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន KBH.Construction.LTD
ប្រចាំការដ្ឋាន
បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន
នៅសហគមន៍កសិកម្មគីរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគិរីវង់
ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
-
ការដ្ឋានបានសាងសង់សម្រេចបានប្រមាណ ៧០ ទៅ ៨០ភាគរយ
-
បានកំពុងបូកស៊ីម៉ង់ត៍ជញ្ជាំងក្នុងក្នុងនិងខាងក្រៅ
-
បានណែនាំដល់ក្រុមជាងពីសុវត្ថិភាពក្នុងការសាងសង់និងទុកដាក់សំភារៈសំណង់ឱ្យបានល្អ
-
កម្លាំងជាងសរុបចំនួន ២៨នាក់/ស្រី ៣នាក់។
២.
លោក ញិប សុខុម
អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និង លោក សុខ រេត
មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធីនៃការចុះបញ្ចីនិងបញ្ចាក់គុណភាពពូជដំណាំក្រោមអធិបតីភាព
លោក ម៉ាក ចាន់រតនា អនុប្រធាននាយកដ្ឋានពូជដំណាំ។ សិក្ខាសាលាធ្វើឡើងនៅសណ្ឋាគារសង្គហមិត្ដ
ខេត្តកែប។
៣.
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) ចំនួន៣នាក់/ស្រី២នាក់
រួមជាមួយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ៣នាក់
បានចូលរួមសិក្ខាសាលាស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់គ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
ក្រោមអធិបតីភាព លោក អោម ពេជ្រ ប្រធាននាយកដ្ឋាន។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ
សាន់វ៉េ ភ្នំពេញ។