Daily activities of PPIU-TK team on 17th July 2023, Takeo Province (TK)
[Khmer version as below]
Refer to PPIU group
telegram shared on 17th July 2023 (គម្រោង CFAVC-PDAFF តាកែវ):
សកម្មភាពថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០២៣
១.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងលោក សុខ រេត
មន្រ្តីការិយាល័យកសិឧស្សាហកម្មខេត្ត
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានចូលរួមទសន្សៈកិច្ចសិក្សា និងស្វែងយល់ស្តីពី
“ ការកែច្នៃនិងប្រើប្រាស់ជីប្រភពឡជីវឧស្ម័ន ” ក្រោមអធិបតីភាពលោក អ៊ុំ សាវី ប្រធានគ្រប់គ្រងគម្រោង
ព្រមទាំងមានការចូលរួមពី កសិករគំរូចំនួន ២៣រូប តំណាងសហគមន៍កសិកម្ម ចំនួន
០៤រូប កម្មវិធីទស្សនៈកិច្ចសិក្សានេះ ធ្វើនៅខេត្តកំពង់ចាម។
២.
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក ហន ឧត្ដម
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC)
បានដឹកនាំសិក្ខាកាមចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយឡជីវឧស្ម័ននៅកម្ពុជា
ក្រោមអធិបតីភាពលោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានសុខភាពសត្វ
និងផលិតកម្មសត្វ ជាមន្ត្រីភ្នាក់ងារអនុវត្តគម្រោង IA-GDAHP ព្រមទាំងមានការចូលរួមពីតំណាងសហគមន៍កសិកម្មចំនួន ០៤រូប
កសិករគំរូចំនួន ១៣រូប
និងកសិករចិញ្ចឹមសត្វចំនួន
០៣រូប។ សិក្ខាសាលានេះធ្វើឡើងនៅខេត្តកំពង់ចាម។
៣.
លោកស្រី
កែប សុកន
អនុប្រធានការិយាល័យផ្សព្វផ្សាយ កសិកម្ម និងលោកស្រី ផន បុល មន្រ្ដីការិយាល័យ
ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC)បានចុះប្រគល់ពូជស្រូវទៅដល់សមាជិកសហគមន៍កសិកម្មបក្សីរីករាយ
នៅក្នុងភូមិអង្គបក្សី ឃុំជាងទង
ស្រុកត្រាំកក់និងបានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជចំនួន ០២បង្ហាញ នៅក្នុងភូមិអង្គបក្សី
ឃុំជាងទង ស្រុកត្រាំកក់ ដូចមានជាទិន្នន័យ និងលទ្ធផលសង្ខេបខាងក្រោម៖
-
ឈ្មោះ អ៊ូ ម៉ុម ភេទស្រី ជាកសិករបង្ហាញពូជស្រូវផ្ការំដួល
លើផ្ទៃដីសរុបចំនួន ៣ ០០០ម៉ែត្រការ៉េ ជាលទ្ធផល ឃើញថាស្រូវលូតលាស់ល្អ
និងបានណែនាំបច្ចេកទេសបាចជីបំប៉ន។
-
ឈ្មោះ សាំង ថន ភេទស្រី ជាកសិករបង្ហាញផលិតកម្មដំណាំពូជស្រូវខា១៦
លើផ្ទៃដីសរុបចំនួន ៣០០០ម៉ែត្រការ៉េ។