Daily activities of PPIU-KP Team on 04th July 2023, Kampot Province (KP)
[Khmer version as below]
Refer to PPIU group
telegram shared on 04th July 2023 (គម្រោង CFAVC-PDAFF កំពត):
សកម្មភាពថ្ងៃទី
៤ ខែ កក្កដា ឆ្នាំ២០២៣
១.
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តកំពត បានសហការជាមួយទីប្រឹក្សា CS2 ចំនួន ៣រូប បានចុះសម្របសម្រួល សហគមន៍កសិកម្មបានចំនួន ២ (១. សហគមន៍កសិកម្មពន្លឺកសិករស្រុកឈូក
និង ២. សហគមន៍កសិកម្ម រតន:ពលរដ្ឋសាមគ្គី) ស្ដីពីថាមពលករកើតឡើងវិញ (ប្រើប្រាស់ផ្ទាំងសូឡា)។
២.
មន្រ្តីអនុវត្តគម្រោង CFAVC ចំនួន ២រូប និងមន្ត្រីមន្ទីរកសិកម្មខេត្តកំពត
ចំនួន ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ច្បាប់សហគមន៍កសិកម្ម
និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាព លោក
ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដល់សិក្ខាកាមមកពីខេត្តគោលដៅរបស់គម្រោង
CFAVC ទាំង ៤ខេត្ត គឺខេត្តកំពង់ចាម ខេត្តកំពត
ខេត្តត្បូងឃ្មុំ និងខេត្តតាកែវ មានអ្នកចូលរួមសរុបចំនួន ២៤នាក់/ស្រី០៧នាក់
រៀបចំដោយភ្នាក់ងារអនុវត្តគម្រោង ខ.ផ.ភ ស្ថិតនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
៣. មន្រី្តជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ចំនួន ៦រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផលិតកម្មដោយនិរន្តភាព ដែលរៀបចំដោយភ្នាក់ងារអនុវត្តគម្រាងខ្សែច្រវាក់ផលិតកម្មដោយភារតបរិស្ថាន ស្ថិតនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។ សមាសភាពចូលរួមមកពីខេត្តគោលដៅមានរបស់មន្ទីរកសិកម្មចំនួន ៤ គឺមន្ទីរកសិកម្មកំពត មន្ទីរកសិកម្មតាកែវ មន្ទីរកសិកម្មកំពង់ចាម និងមន្ទីរកសិកម្មត្បូងឃ្មុំ សិក្ខាកាមចូលរួមចំនួន ២៦នាក់/ស្រី ៥នាក់។