Daily activities of PPIU-TK team on 22nd June 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 22nd June 2023 (គម្រោង CFAVC-PDAFF តាកែវ):

 

សកម្មភាពថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

១. លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និង លោក ញ៉ិប សុខុម អនុប្រធានការិយាល័យ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន  (CFAVC) តំណាងសហគមន៍កសិកម្ម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចូលរួមវគ្គវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពីការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានបៃតង ក្រោមអធិបតីភាពលោក អ៊ុំ សាវី ប្រធានគ្រប់គ្រងគម្រោង។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

២. លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ និង​លោកស្រី​ ឃឹម​ រតនា​ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ​ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ (CFAVC) រួមនឹងតំណាងរដ្ឋបាលឃុំ តំណាងសហគមន៍កសិកម្ម និងកសិករចិញ្ចឹមសត្វ សរុបចំនួន ២៣នាក់/ស្រី ០៤នាក់ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​ឃុំ​ និង​ខេត្ត​ ស្ដីពី​ការ​ផ្សព្វផ្សាយ​ ការ​កំណត់​ និង​ជ្រើសរើស​អ្នក​ជាវ​ឡជីវឧស្ម័ន​ និង​រោង​ជីកំប៉ុស្ដិ៍ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ សួន​ សុធឿន​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាពសត្វ​ និង​ផលិតកម្ម​សត្វ​ នៅ​សណ្ឋាគារ​សង្គហមិត្ដ​ ខេត្ត​កែប​។

៣. លោក យូ ងនស៊ាង មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) បានចូលរួមស្ទូងស្រែបង្ហាញផលិតកម្មពូជស្រូវ ចំប៉ីស៧0 តាមលក្ខណៈបច្ចេកទេស នៅសហគមន៍កសិកម្មទួលព្រះវិហារ នៅក្នុងភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ទទួលបានលទ្ធផលដូចខាងក្រោម៖

- ផ្ទៃដីបង្ហាញ ៤ ០០0ម៉ែត្រការេ

- ប្រភេទដីប្រទះឡាង

- សន្ទូងជាជួរ

- ចន្លោះជួរ ២០សម , ចន្លោះគុម្ព ២០សម

- អ្នកចូលរួម ៩នាក់/ស្រី ៧នាក់

៤. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន រួមដំណើរជាមួយមន្ត្រីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA/PMU និងទីប្រឹក្សាបច្ចេកទេស CS1 ដោយមានការចូលរួមពីតំណាងវិស្វករក្រុមហ៊ុន KBH.Construction.LTD ប្រចាំការដ្ឋានបានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន នៅសហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលខាងក្រោម៖

- ក្រុមការងារបានពិនិត្យបច្ចេកទេសការចងដែកកំរាលព្រុំឃ្លាំងជាន់ផ្ទាល់ល់ដីនិងខឿនជុំវិញឃ្លាំង

- បានចាក់បេតុងប្លង់សេកំរាលខណ្ឌជាន់ផ្ទាល់ដីនិងខឿនជុំវិញឃ្លាំងរួចរាល់

- កម្លាំងជាងសរុបចំនួន ១១នាក់/ស្រី៣នាក់