Daily activities of PPIU-TK team on 14th June 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 14th June 2023 (គម្រោង CFAVC-PDAFF តាកែវ):

សកម្មភាពថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣

១. លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន  និងសហការីបានចូលរួមប្រជុំជាមួយក្រុមទីប្រឹក្សា CS1, CS2 ក្នុងគោលបំណង៖

- ការណែនាំ និងធ្វើបច្ចុប្បន្នភាពការអនុវត្តគម្រោង (រូបថត-វ៉ុលតាអ៊ីក) ជាមួយ PPIUS

- កំណត់អត្តសញ្ញាណ និងសក្តានុពលកសិអាជីវកម្មសម្រាប់ការវិនិយោគបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ

- តាមដានការបណ្តុះបណ្តាល និងការកសាងសមត្ថភាពជាមួយ ACs

- កំណត់ទីតាំងស្រែបង្ហាញដើម្បីចុះពិនិត្យ

២. លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន ​(CFAVC) បាន​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ (Zoom)​ ដើម្បី​ពន្លឿន​នៃ​សាងសង់​ឡជីវឧស្ម័ន​និង​រោង​ជីកំប៉ុស្ដិ៍​ ដល់​កសិករ​គំរូ​ឆ្នាំ​២០២២ ដោយ​មាន​ការ​សម្រប សម្រួល​ពី​លោក​ ភួង​ តារា​ អនុ​ប្រធាន​ក្រុមទីប្រឹក្សា​ CS2 ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រុមហ៊ុន​សាងសង់​ និង​មន្ត្រី​​សុខភាព​សត្វ​ ទទួល​បន្ទុក​ផ្នែក​ឡជីវឧស្ម័ន​ និង​រោង​ជីកំប៉ុស្ដិ៍​ ទាំង​០៤ ខេត្ត​គោល​ដៅ​។​ ក្រុមហ៊ុនសម្រេច​ចុះ​សាងសង់​ នៅ​ថ្ងៃ​ទី​ ២២ ខែ​មិថុនា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​។

៣. លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថានបាន រួមដំណើរជាមួយមន្រ្តីអង្គភាពអនុវត្តគម្រោង GDA/PMU និងទីប្រឹក្សាបច្ចេកទេស CS1 ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន KBH.Construction.LTD បានចុះប្រគល់ទទួលឃ្លាំងស្តុកស្រូវពូជ និងឃ្លាំងស្តុកស្រូវចំណីជូនសហគមន៍កសិកម្ម ក្នុងក្របខ័ណ្ឌគម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន ​(CFAVC) ខេត្តតាកែវ សរុបចំនួន ៦កន្លែង ដែលមានដូចខាងក្រោម៖

- សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត

- សហគមន៍កសិកម្មភូមិបីសាមគ្គី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត

- សហគមន៍កសិកម្មភូមិបីមានជ័យ ឃុំគីរីចុងកោះ ស្រុកគីរីវង់

- សហគមន៍កសិកម្មមរតករុងរឿង ឃុំប្រាំបីមុំ ស្រុកទ្រាំង

- សហគមន៍កសិកម្មជើងគួនជោគជ័យ ឃុំជើងគួន ស្រុកសំរោង

- សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ឃុំចំប៉ា ស្រុកព្រៃកប្បាស។

៤. លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្ដីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC បានចុះពិនិត្យមើលស្ថានភាពលូតលាស់ ផ្តល់បច្ចេកទេសកាត់ពូជ និងការសំអាតស្មៅ របស់កសិករ ឈ្មោះ ស៊ឹម ទីម ភេទស្រី ជាសមាជិ់កសហគមន៍កសិកម្មឧត្តមសុរិយា នៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖

- សន្ទូងអាយុ ៖ ១៤ថ្ងៃ

- សន្ទូងដុះលូតលាស់ល្អ

- គ្មានការបំផ្លាញពីសត្វល្អិត និងជំងឺ

- កសិករចូលរួម ០៣នាក់/ស្រី០៣នាក់

- ស្រែខ្វះទឹក

- បានស្នើសុំអោយកសិករបូមទឹកដាក់ស្រែ