Daily activities of PPIU-TK team on 2nd June 2023, Takeo Province (TK)

[Khmer version as below]

Refer to PPIU group telegram shared on 2nd June 2023 (គម្រោង CFAVC-PDAFF តាកែវ):


ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក​ សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ និងលោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម​ និង​បសុព្យាបាល ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោងថ្នាក់ខេត្ដ​​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ​ ១០០តោន​ ចំនួន​ ០២សហគមន៍​ ក្នុង​ឃុំ​ពេជសារ​ ស្រុក​កោះ​អណ្ដែត​​ រួម​មាន​សហគមន៍កសិកម្មពន្លឺសរីរាង្គ​ និង​សហគមន៍កសិកម្មសំភ្លីអង្គររង្សី​។  ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម​៖

-​ ការដ្ឋានបានចាក់បេតុងជើងតាងទាំង១៤​ និងបានចាក់សរសរតឿរួចរាល់

- បានកំពុងបន្តចងដែកធ្នឹមបាតឃ្លាំង​ និងចាក់ដីបន្ថែមបំពេញបាតឃ្លាំង

- ក្នុងនោះដែរបានណែនាំដល់ក្រុមជាងពីសុវត្ថិភាពក្នុងការសាងសង់និងការទុកដាក់សំភារៈសំណង់ឲ្យត្រឹមត្រូវ ។

ពេល​រសៀល​ លោក​ ហន​ ឧត្ដម​ មន្រ្តី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ជា​មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន ​(CFAVC) បាន​ចូល​រួម​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ (Zoom) ​ ស្ដី​ពី​ការ​រៀបចំ​​​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២៣ ដោយ​មាន​ការ​សម្របសម្រួល​ដោយ​លោក​ ភួង​ តារា​ អនុប្រធាន​ទី​ប្រឹក្សា​ (CS2) និង​បាន​ណែនាំ​ទី​ប្រឹក្សា​ថ្មី លោក​ ថេន​ ប្រពៃ​ ជា​ទី​ប្រឹក្សា​ទទួល​បន្ទុក​ផ្នែក​ឡជីវឧស្ម័ន​ និង​រោង​ជីកំប៉ុស្ដិ៍​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សុខភាព​សត្វ​ក្នុងខេត្តគោលដៅគម្រោង CFAVC ទាំង​ ៤។