PPIU-KP team Conducted a two days training to the key AC’s members on Storage Management from 19 to 20th October 2023, Kampot Province (KP)
[Khmer version as below]
Refer to group telegram
shared on 20th October 2023 (គម្រោង CFAVC-PDAFF កំពត):
ថ្ងៃទី១៩-២០
ខែតុលា ឆ្នាំ២០២៣ មន្រ្តីអង្គភាពអនុវត្តគម្រោង (CFAVC) ខេត្តកំពត
បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការត្រួតពិនិត្យផ្ទៃក្នុងសហគមន៍កសិកម្ម
ដោយគណៈកម្មាធិការត្រួតពិនិត្យ” មានរយ:ពេល ២ថ្ងៃ
គឺចាប់ពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់/ស្រី០៧នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖
១. ត្រួតពិនិត្យផ្ទៃក្នុងតាមច្បាប់ស្ដីពីសហគមន៍កសិកម្ម
លើបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។
២. ត្រួតពិនិត្យលើលក្ខន្តិកៈ
បទបញ្ជាផ្ទៃក្នុងដើម្បីឱ្យគណៈកម្មាធិការត្រួតពិនិត្យ
ទាំងអស់ចេះរៀបចំផែនការសម្រាប់ត្រួតពិនិត្យ មុននឹងចុះប្រតិបត្តិការត្រួតពិនិត្យ
និងធ្វើរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង
ដើម្បីផ្ដល់ទំនុកចិត្តដល់សមាជិកសហគមន៍កសិកម្ម។
៣. ការអនុវត្តផ្ទាល់ក្នុងការត្រួតពិនិត្យ។