On 22 May 2023, activity of PPIU-TBK officers supporting casava seed and coaching technical of casava cultivation at a farm demonstration in Tbong Khmum Province

[Khmer version as below]

Refer to group telegram shared on 22nd May2023, (គម្រោង CFAVC-PDAFF ត្បូងឃ្មុំ):

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីវិស្វកម្ម​កសិកម្មនៃគម្រោង និងលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្ត្រីក្រេត្រសាស្រ្ត នៃគម្រោង បានទៅពិនិត្យ ជ្រើសរើស និងដឹកជញ្ជូនពូជដំឡូងមី Rayong 9 ពីស្ថាននីយ៍ផលិតពូជដំណាំឧស្សាកម្មចំការលើ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទៅប្រគល់ជូនកសិករអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមី ចំនួន ១បង្ហាញ នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានណែនាំកសិករពីបច្ចេកទេសកាត់ដើមពូជ បច្ចេកទេសដាំដុះ និងគ្រប់គ្រងស្មៅចង្រៃមុនពេលដាំដុះ ដោយមានកសិករចូលរួម ៧នាក់/ស្រី០២នាក់។