On 18th May 2023, activity of PPIU officers supported rice seed to an AC’s member for conducting farm demonstration in Takeo Province

[Khmer version as below]

Refer to group telegram shared on 18th May2023, (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ផន បុល មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ   PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានចុះពិនិត្យទីតាំងស្រែបង្ហាញផលិតកម្មពូជស្រូវ និងផ្តល់បច្ចេកទេសរៀបចំដីដល់កសិករធ្វើបង្ហាញផលិតកម្មពូជស្រូវចំនួន 0២ ទីតាំងមានដូចខាងក្រោម៖

១. កសិករឈ្មោះ ស៊ាង ពៅ ភេទប្រុស ជាសមាជិកសហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ (បង្ហាញ ពូជស្រូវផ្កាមាលតី) ស្ថិតនៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ដែលមានផ្ទៃដីបង្ហាញទំហំ ៣០០០ម៉ែត្រការ៉េ

២. កសិករឈ្មោះ កួយ កំសាន្ត ភេទប្រុស ជាសមាជិកសហគមន៍កសិកម្មពន្លឺសរីរាង្គ (បង្ហាញពូជស្រូវ ខា16)ស្ថិតនៅភូមិចុងអង្ករ ឃុំពេជ្រសារ ស្រុកកោះអណ្តែតដែលមានផ្ទៃដីបង្ហាញទំហំ ៣០០០ម៉ែត្រការ៉េ។