PPIU-TK and CS1 team visited and monitor the construction site of two Rice Storages on 18th May 2023, Takeo Province (TK)

[Khmer version as below]

Refer to group telegram shared on 18 May 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TAK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានរួមដំណើរជាមួយទីប្រឹក្សាបច្ចេកទេស CS1 ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០​តោន នៅតាមសហគមន៍កសិកម្មចំនួន ២កន្លែង រួមមានសហគមន៍កសិកម្មសំបួរចំរើនផល ឃុំសំបួរ ស្រុកទ្រាំង និងសហគមន៍កសិកម្មសាមគ្គីខ្ពបស្វាយ ឃុំត្រពាំងក្រញូងស្រុកត្រាំកក់។

សហគមន៍ទាំង ០២ ខាងលើកំពុងដំណើរការសាងសង់ដោយទទួលលទ្ធផលដូចខាងក្រោម៖

១. បានកំពុងដំណើរការបង្ហាប់ថ្ម និងចាក់លានគ្រឹះបាតតាង

២. រៀបឥដ្ឋធ្វើពុម្ពជើងតាង

៣. កាត់ដែកសរសរតាង

៤. រៀបឥដ្ឋធ្វើពុម្ពជើងតាង។