H.E PSC Chief of CFAVC, PD, PPIU-TAK and PDRD team visited the construction site of Rice Storages on 13th May 2023, Takeo Province

[Khmer version as below]

Refer to group telegram shared on 13 May 2023 (គម្រោង CFAVC-PDAFF តាកែវ):

   

    នៅសហគមន៍កសិកម្មមានជ័យផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានរៀបចំប្រជុំសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណុះ ១០០តោន ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ព្រមទាំងមានការចូលរួមពីលោក សំ ឆោមសង្ហា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TAK) លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អ្នកពាក់ពន្ធ័  និងប្រជាពលរដ្ឋ សរុបចំនួន ១៥០នាក់។

    គួរអោយកត់សំគាល់ដែរថា៖ CFAVC កន្លងមកបានគាំទ្រប្រពន្ធ័ធារាសាស្រ្ត (ទំនប់ទឹក និងប្រឡាយ) សាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៦៥៣០ម ភ្ជាប់ពីសហគមន៍កសិកម្មមកទីផ្សារ និងឃ្លាំងស្តុកស្រូវចំនួនបី។