PPIU-TAK, PIC-CS1 and IA-GDA/MAFF team visited the construction site of Rice and Rice Seed Storages on 12th May 2023, Takeo Province

[Khmer version as below]

Refer to group telegram shared on 12 May 2023 (គម្រោង CFAVC-PDAFF តាកែវ):

    លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ   (PPIU-TAK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានរួមដំណើរជាមួយលោកអនុប្រធានក្រុមទីប្រឹក្សា លោកទីប្រឹក្សាគម្រោង CS1 និងមន្រ្តីអង្គភាពអនុវត្តគម្រោង ខ.ផ.ភ នៃIA-GDA ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ឃ្លាំង KBH. Construction, LTD បានចុះពិនិត្យនិងបើកការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន បានចំនួនបីសហគមន៍កសិកម្មរួមមាន៖

១. សហគមន៍កសិកម្មគិរីឧត្តមតាអូរ  ឃុំតាអូរ ស្រុកគិរីវង់

២. សហគមន៍កសិកម្មភ្នំដិនសែនសុខ ឃុំភ្នំដិន ស្រុកគិរីវង់

៣. សហគមន៍កសិកម្មពន្លឺសរីរាង្គ ឃុំពេជសារ ស្រុកកោះអណ្តែត។


    ក្រុមការងារបានផ្តល់ការណែនាំនៅតាមការដ្ឋាននីមួយៗ ដោយបានពិនិត្យកំណត់ទីតាំងសម្រាប់សង់ឃ្លាំង និងបានណែនាំពីបច្ចេកទេស និងសុវត្ថិភាពក្នុងការសាងសង់ និងការទុកដាក់សំភារៈសំណង់។